​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ តម្លៃ​ប្រេង​បាន​កើនឡើង​ប្រហែល ៤ ភាគរយ​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៥ សប្តាហ៍​កាលពី​ថ្ងៃ​សុក្រ​ទី​៧​តុលា ដែល​ជំរុញ​ដោយ​ការសម្រេចចិត្ត​របស់​អង្គការ OPEC + នៅ​សប្តាហ៍​នេះ​ដើម្បី​ធ្វើ​ការកាត់បន្ថយ​ការផ្គត់ផ្គង់​ដ៏​ច្រើន​បំផុត​របស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ ២០២០ ទោះបីជា​មាន​ការព្រួយបារម្ភ​អំពី​ការធ្លាក់ចុះ​សេដ្ឋកិច្ច​ដែល​អាច​កើតមាន​និង​ការ​កើន​​ឡើង​អត្រា​ការប្រាក់​ក៏ដោយ​។​

​ប្រេង​បាន​ឡើងថ្លៃ​នៅ​ថ្ងៃទី ៥ ជាប់ៗ​គ្នា​បើ​ទោះបីជា​ប្រាក់​ដុល្លារ​ឡើងថ្លៃ​ខ្ពស់​បន្ទាប់ពី​ទិន្នន័យ​ដែល​បង្ហាញ​ថា​សេដ្ឋកិច្ច​អាម៉េរិក​កំពុង​បង្កើត​ការងារ​ក្នុង​ល្បឿន​ដ៏​ខ្លាំងក្លា​មួយ​បាន​ផ្តល់ឱ្យ​ធនាគារ​កណ្តាល​នូវ​​ហេតុផល​ដើម្បី​បន្ត​ការដំឡើង​អត្រា​ការប្រាក់​យ៉ាង​ខ្លាំង​ក៏​ដោយ​។​

​ប្រាក់​ដុល្លារ​ខ្លាំង​អាចដាក់​សម្ពាធ​លើ​តម្រូវការ​ប្រេង ដោយ​ធ្វើឱ្យ​តម្លៃ​ប្រេង​ឆៅ​ដែល​គ្របដណ្តប់​ដោយ​ប្រាក់​ដុល្លារ មាន​តម្លៃ​ថ្លៃ​ជាង​សម្រាប់​អ្នក​កាន់​រូបិយប័ណ្ណ​ផ្សេងទៀត​។​

​ប្រេង​ឆៅ​របស់​ទីផ្សារ Brent​បាន​កើនឡើង ៣,៥០ ដុល្លារ ឬ ៣,៧ ភាគរយ ស្មើនឹង ៩៧,៩២ ដុល្លារ​ក្នុង​មួយ​បារ៉ែល ខណៈ​ប្រេង​ឆៅ​នៅ​ទីផ្សារ West Texas Intermediate (WTI)​របស់​អាម៉េរិក​​បាន​កើនឡើង ៤,១៩ ដុល្លារ ឬ ៤,៧ ភាគរយ ដោយ​ស្មើនឹង ៩២,៦៤ ដុល្លារ​។​

​នោះ​គឺជា​ការបិទ​ទីផ្សារ​លក់ដូរ​នៅ​តម្លៃ​ខ្ពស់​បំផុត​សម្រាប់​ទីផ្សារ Brent ចាប់តាំងពី​ថ្ងៃទី​៣០​ខែ​សីហា និង​ទីផ្សារ WTI ចាប់តាំងពី​ថ្ងៃទី ២៩ ខែ​សីហា​។​ការកើនឡើង​តម្លៃ​នេះ​បាន​រុញ​តម្លៃ​គោល​ទាំងពីរ​​ចូល​ទៅក្នុង​ស្ថានភាព​ទិញ​លើស​ក្នុងន័យ​បច្ចេកទេស​ជា​លើកដំបូង ចាប់តាំងពី​ខែ​សីហា​សម្រាប់​ទីផ្សារ Brent និង​ខែមិថុនា​សម្រាប់​ទីផ្សារ WTI ៕

ប្រាក់​ដុល្លារ​ខ្លាំង​អាចដាក់​សម្ពាធ​លើ​តម្រូវការ​ប្រេង ដោយ​ធ្វើឱ្យ​តម្លៃ​ប្រេង​ឆៅ​ដែល​គ្របដណ្តប់​ដោយ​ប្រាក់​ដុល្លារ មាន​តម្លៃ​ថ្លៃ​ជាង​សម្រាប់​អ្នក​កាន់​រូបិយប័ណ្ណ​ផ្សេងទៀត