ដោយៈ health.com.kh
ក្លិន មាត់អាក្រក់ អាចជា រឿង មួយ គួរឱ្យ ខ្មាស់ និង ពេលខ្លះ នាំឱ្យ កើត ជំងឺ ថប់ អារម្មណ៍ ទៀតផង ។ វា គ្មាន អ្វី ដែល គួរឱ្យ ឆ្ងល់ នោះទេ ក្នុង ការប្រើប្រាស់ ផលិតផល ជា ប្រភេទ ស្ករ កៅស៊ូ ទឹក លាង មាត់ និង ផលិតផល ផ្សេងៗ ទៀត ដើម្បី បំបាត់ បញ្ហា ក្លិន មាត់អាក្រក់ ។ ប៉ុន្តែ ភាគច្រើន ផលិតផល ទាំងនេះ គ្រាន់តែ មាន ប្រសិទ្ធភាព បណ្តោះអាសន្ន ប៉ុណ្ណោះ ព្រោះ វា មិន អាច ទៅ លុបបំបាត់ អ្វី ដែល ជា មូលហេតុ របស់ វា បានទេ ។

អាហារ ដែល អ្នក ទទួល ទាន បញ្ហា សុខភាព និង ទម្លាប់ រស់នៅ គឺជា មូលហេតុ មួយចំនួន នៃ បញ្ហា ក្លិន មាត់អាក្រក់ តែម្តង ។ ករណី ភាគច្រើន អ្នក អាច ពង្រឹង សុខភាព មាត់ ធ្មេញ បាន តាមរយៈ ការរក្សា អនាម័យ មាត់ ធ្មេញ ។ បើសិន ជា ការប្រើប្រាស់ វិធីសាស្ត្រ ថែរក្សា ដោយ ខ្លួនឯង បែប ធម្មតាៗ មិន អាច ដោះស្រាយ បញ្ហា បាន ទេ នោះ ចូរ ទៅ ពិគ្រោះ ជាមួយ ពេទ្យធ្មេញ ឬ គ្រូពេទ្យ ដើម្បី ប្រាកដថា អ្នក មិន មាន ជំងឺ អ្វី ធ្ងន់ធ្ងរ កំពុង នាំ ឱ្យ មាន ក្លិន មាត់អាក្រក់ ទេ ។

ភាគច្រើន ក្លិន មាត់អាក្រក់ ចាប់ផ្តើម ពី ក្នុង មាត់ ហើយក៏ មាន រឿង ផ្សេងៗ ជាច្រើន ទៀត ដែរ ដូចជា ៖

អាហារ
ក្រោយ ពី បំបែក ចំណីអាហារ ទៅ ជា ភាគល្អិត តូចៗ ក្នុង មាត់ រួចមក វា នឹង បង្កើន ចំនួន បាក់តេរី និង ធ្វើឱ្យ មាន ក្លិនស្អុយ ។ ការ ញ៉ាំ អាហារ ដូចជា ខ្ទឹម បារាំង ខ្ទឹម ស និង បន្លែ ផ្សេងៗ ទៀត ព្រមទាំង គ្រឿងផ្សំ ដែរនោះ សុទ្ធ តែ ធ្វើឱ្យមាន ក្លិន មាត់អាក្រក់ បាន ទាំងអស់ ។ ក្រោយ ពី រំលាយ អាហារ រួច វា នឹង ចូលទៅ ក្នុង ចរន្តឈាម ដើម្បី ដឹកនាំ ទៅ សួត និង បន្ត ប៉ះពាល់ ដល់ ក្លិន មាត់ ទៀត ។

បារី
ការជក់បារី នឹង បង្កើតបាន ជា ក្លិន មាត់អាក្រក់ ស្រាប់ ទៅហើយ ។

កង្វះ អនាម័យ មាត់ ធ្មេញ
បើសិន ជា អ្នក មិន ដុស សម្អាត ធ្មេញ រាល់ថ្ងៃ ទេ កំទិចកំទី អាហារ ដែល នៅសល់ ក្នុង មាត់ នឹង ធ្វើឱ្យ មាន ក្លិន មាត់អាក្រក់ បាន ។ កំណក ធ្មេញ ដែល គ្មាន ពណ៌ នឹង មិន បាត់ ទៅ ណា ឡើយ បើសិន ជា អ្នក មិន ដុស សម្អាត ធ្មេញ ដូច្នេះ វា ងាយ នឹង បង្ក ការ រលាក អញ្ចាញធ្មេញ និង ចន្លោះ ធ្មេញ ខ្លាំងណាស់ ។

ក្រៅពីនេះ មូលហេតុ ផ្សេងៗ ទៀត នៅតែ ចោទ ជា មូលហេតុ ដដែល ដូចជា ៖
• ស្ងួត មាត់
• ការបង្ក រោគ នៅ ក្នុង មាត់
• ជំងឺ នៅ មាត់ ច្រមុះ និង បំពង់ ក
• ការប្រើ ថ្នាំ
• ជំងឺ ផ្សេងៗ ដូចជា ជំងឺមហារីក ជាដើម៕/PC