ដោយៈ សុខុម / ស្ទឹងត្រែងៈ នៅព្រឹកថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២២ មន្ត្រីបរិស្ថាន បានឆ្មក់ បង្ក្រាប រឹបអូសសាច់សត្វព្រៃ នៅផ្សារសាមគ្គី ក្រុងស្ទឹងត្រែង បានជាច្រើនគីឡូក្រាម។

មន្ត្រីចុះបង្ក្រាប បានឲ្យដឹងថាៈ ប្រតិបត្តិការនោះ ចាប់បានតែសាច់សត្វព្រៃតែប៉ុណ្ណោះ។ ចំណែកអ្នកលក់ បានដឹងខ្លួន គេច ពេលឃើញមន្ត្រីបរិស្ថាន ចុះទៅបង្ក្រាប។ គេគ្រាន់តែដឹង ថា ក្រុមអ្នកលក់សត្វព្រៃទាំងនោះ គឺជាមុខសញ្ញាចាស់ ដែលសមត្ថកិច្ចចុះបង្ក្រាបជាច្រើនដង កន្លងមក។

ក្រោយពេលចុះបង្ក្រាបភ្លាម មន្ត្រីបរិស្ថាន មិនទាន់បង្ហាញពីចំនួន នៃការរឹបអូសសាច់សត្វ នៅឡើយទេ គ្រាន់តែបញ្ជាក់ថា នឹងយកទៅរៀបចំដុតកំទេចចោល ដើម្បីជាការព្រមាន កុំឱ្យមានអ្នកជួញដូរសត្វព្រៃ ខុសច្បាប់ តទៅទៀត៕/V-PC