​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ រដ្ឋបាល​បៃដិនកា​លពី​ថ្ងៃ​សុក្រ​ទី​៧​តុលា​បាន​ចេញផ្សាយ​នូវ​ការត្រួតពិនិត្យ​ការនាំ​ចេញ​គ្រប់​ជ្រុងជ្រោយ​រួមទាំង​វិធានការ​កាត់ផ្តាច់​ចិន​ចេញពី​បន្ទះ​ឈី​បដែល​​ផលិត​នៅ​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​ជាមួយនឹង​ឧបករណ៍​របស់​អាម៉េរិក​ដោយ​ពង្រីក​វិសាលភាព​របស់​ខ្លួន​យ៉ាង​ទូលំទូលាយ​ក្នុង​បំណង​បន្ថយ​ភាពជឿនលឿន​ផ្នែក​បច្ចេកវិជ្ជា​និង​យោធា​របស់​រដ្ឋា​ភិ​​បាល​ក្រុង​ប៉េកាំង​។​

​ច្បាប់​ជាច្រើន ដែល​មួយចំនួន​បាន​ចូល​ជា​ធរមាន​ភ្លាមៗ គឺ​ផ្អែក​លើ​ការ​រឹតបន្តឹង​នានា​ដែល​បាន​ផ្ញើ​ជា​លាយលក្ខណ៍អក្សរ​កាល​ពី​ដើម​ឆ្នាំ​នេះ​ទៅ​កាន់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​បន្ទះ​ឈីប​លំដាប់​កំពូល​​ដូចជា KLA Corp, Lam Research Corp និង Applied Materials Inc ដែល​តម្រូវ​ឱ្យ​ពួកគេ​បញ្ឈប់​ការនាំចេញ​ឧបករណ៍​ទៅ​រោងចក្រ​ផលិត​បន្ទះ​ឈី​បដែល​គ្រប់គ្រង​ដោយ​ចិន​​ទាំងស្រុង​។​

​វិធានការ​នេះ​អាច​ជា​ការផ្លាស់ប្តូរ​ដ៏​ធំ​បំផុត​នៅក្នុង​គោលនយោបាយ​របស់​សហ​រដ្ឋ​អាម៉េរិក​ឆ្ពោះទៅ​រក​បច្ចេកវិជ្ជា​នាំចេញ​ទៅ​កាន់​ប្រទេស​ចិន ចាប់​តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៩០​។​

​ប្រសិន​បើ​ចូល​ជា​ធរមាន ច្បាប់​ទាំងនោះ​អាច​ទាញ​ឧស្សាហកម្ម​ផលិត​បន្ទះ​ឈីប​របស់​ចិន​ត្រឡប់​ថយ​ក្រោយ​ជាច្រើន​ឆ្នាំ​ដោយ​បង្ខំ​ក្រុមហ៊ុន​អាម៉េរិក​និង​បរទេស​ដែល​ប្រើប្រាស់​បច្ចេកវិជ្ជា​របស់​អាម៉េរិក​ឱ្យ​​កាត់ផ្តាច់​ការគាំទ្រ​សម្រាប់​រោងចក្រ​ឈានមុខ​គេ​និង​អ្នក​រចនា​បន្ទះ​ឈីប​មួយចំនួន​របស់​ចិន​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​បង្ហាញ​ឱ្យ​ដឹង​ត្រួសៗ​ជា​មុន​អំពី​ច្បាប់​ទាំងនោះ ក្រុមមន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​បាន​និយាយថា​ច្បាប់​ជាច្រើន​គឺ​ព្យាយាម​ទប់ស្កាត់​​ក្រុមហ៊ុន​បរទេស​ពី​ការលក់​បន្ទះ​ឈីប​កម្រិត​ខ្ពស់​ទៅ​ប្រទេស​ចិន ឬ​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​ចិន​ជាមួយនឹង​ឧបករណ៍​ដើម្បី​បង្កើត​បន្ទះ​ឈីប​កម្រិត​ខ្ពស់​ផ្ទាល់ខ្លួន​របស់​ពួកគេ​។​

​ទោះយ៉ាងណា ពួកគេ​បាន​ទទួលស្គាល់ថា ពួកគេ​មិន​ទាន់​ទទួលបាន​ការសន្យា​ណាមួយ​ដែល​ថា​ប្រទេស​សម្ពន្ធមិត្ត​នឹង​អនុវត្ត​វិធានការ​ស្រដៀង​គ្នា​នេះ​ទេ​ហើយ​ថា​ការពិភាក្សា​ជាមួយ​ប្រជាជាតិ​ទាំង​​នោះ​កំពុង​បន្ត​៕

​ប្រសិន​បើ​ចូល​ជា​ធរមាន ច្បាប់​ទាំងនោះ​អាច​ទាញ​ឧស្សាហកម្ម​ផលិត​បន្ទះ​ឈីប​របស់​ចិន​ត្រឡប់​ថយ​ក្រោយ​ជាច្រើន​ឆ្នាំ