ដោយៈវៃកូ/ស្វាយរៀង៖ លោក ម៉ែន អេង អភិបាលរងខេត្ត ស្វាយរៀង តំណាងលោក ម៉ែន វិបុលអភិបាលខេត្តកាលពីរសៀល ថ្ងៃទី៧ខែតុលាឆ្នាំ២០២២នេះបានបញ្ជាក់ថាអភិបាលរងក្រុងថ្មីនៅថ្ងៃនេះជាតួអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថានភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋ និងភូមិសាស្ត្រនៃរដ្ឋបាល ថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីរ៉ាប់រងអនុវត្តមុខងារ និងធនធានដែល បានផ្ទេរពីក្រសួង,ស្ថាប័ននៅថ្នាក់ជាតិ,អនុវត្តសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សានិងអនុវត្តតួនាទីជាតំណាងឱ្យរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានានៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដូចជា ការងារ សន្តិសុខសណ្តាប់ធ្នាប់របៀប រៀបរយសាធារណៈ ច្បាប់និងលិខិត បទដ្ឋានគតិយុត្តនានាឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។

រូបថត (​ លោក ម៉ែន អេង អភិបាលរងខេត្ត ស្វាយរៀង តំណាងលោក ម៉ែន វិបុលអភិបាលខេត្តកាលពីរសៀល ថ្ងៃទី៧ខែតុលាឆ្នាំ២០២២ )

លោកអភិបាលរងខេត្តបញ្ជាក់យ៉ាងដូច្នេះក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលរងក្រុងបាវិតចំនួនពីររូបរួមមាន៖លោក រ៉េត រក្សា និង លោក ប៉ែន ភារុន ។

លោកអភិបាលរងខេត្តក៏បានផ្តាំផ្ញើដល់គណៈអភិបាលក្រុងបាវិត អភិបាលរងក្រុងដែលទើបតែងតាំង និង មន្ត្រី រាជការក្នុង រចនា សម្ព័ន្ធរដ្ឋបាលសាលាក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវ កិច្ចការ សំខាន់ៗមួយចំនួនផងដែរ៕ N