​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ វីដេអូ​ថ្មី​មួយ​បាន​បង្ហាញ​មនុស្ស​យន្ត​អង់គ្លេស​ឈ្មោះ អា​មេកា (Ameca)​ធ្វើ​ត្រាប់​តាម​ទឹកមុខ​របស់​អ្នកស្រាវជ្រាវ​ទាន់ពេលវេលា​ជាក់ស្តែង​ជាមួយនឹង​ភាព​​ច្បាស់លាស់​គួរឱ្យ​ញាក់សាច់​។​

Ameca ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Engineered Arts ដែល​មាន​មូលដ្ឋាន​នៅ​ខន​វ៉​ល (Cornwall) ក្នុង​ទីប្រជុំជន​ហ្វាល់​ម៉ោត (Falmouth) ត្រូវ​គេ​មើលឃើញ​ចម្លង​តាម​ការបញ្ចេញ​ទឹកមុខ​របស់​មនុស្ស​មួយចំនួន រួម​ទាំង​ការ​ព្រិច​ភ្នែក ការ​ញញឹម និង​ការ​សើច​។​

​អ្នកស្រាវជ្រាវ​សម្លឹងមើល iPhone 12 ដែល​កំពុង​ដំណើរការ​កម្មវិធី​មួយ​ឈ្មោះថា ARKit ដែល​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​ចាប់​យក​ចលនា​របស់​មនុស្ស​ក្នុង​ពេលវេលា​ជាក់ស្តែង​ជាមួយនឹង​កាមេរ៉ា​ទូរស័ព្ទ​។​

​បន្ទាប់​មក​វា​អនុវត្ត​ចលនា​ដែល​បាន​រកឃើញ​ទៅ​គំរូ​តួអក្សរ 3D ក្នុង​ពេលវេលា​ជាក់ស្តែង ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​នៅលើ​កាមេរ៉ា​គ្រប់គ្រង​ចលនា​របស់​ម​នុស្ស​យន្ត ដែល​ក្នុងករណី​នេះ Ameca គឺ​ដូច “​អាយ៉ង​និម្មិត​” យ៉ាង​អ៊ីចឹង​។​

​មនុស្ស​យន្ត​នេះ​ត្រូវបាន​ពណ៌នា​ថា​ជា “​មនុស្ស​យន្ត​ទំនើប​បំផុត​ក្នុង​ពិភពលោក​” ដោយ​ក្រុមហ៊ុន Engineered Arts និង​ជា “​វេទិកា​សម្រាប់​អន្តរ​កម្ម​រវាង​មនុស្ស​និង​មនុស្ស​យន្ត​”​។​

​ក្រុមហ៊ុន Engineered Arts និយាយថា “​គោលបំណង​នៅទីនេះ​គឺ​ដើម្បី​កសាង​សមត្ថភាព​បញ្ចេញ​ទឹកមុខ​ដ៏​ល្អ​បំផុត​។ Ameca អាច​ធ្វើ​ត្រាប់​តាម​ភាពទន់ភ្លន់​តូចៗ​នៃ​ការបញ្ចេញ​ទឹកមុខ​របស់​មនុស្ស​។ ពិតណាស់ នេះ​ជា​មនុស្ស​យន្ត​ពិតៗ គ្មាន CGI នៅក្នុង​វីដេអូ​នោះទេ​!”៕

Ameca អាច​ធ្វើ​ត្រាប់​តាម​ទឹកមុខ​របស់​អ្នកស្រាវជ្រាវ​ទាន់ពេលវេលា​ជាក់ស្តែង​ជាមួយនឹង​ភាពច្បាស់លាស់​គួរឱ្យ​ញាក់សាច់