ដោយៈ ជា សីហៈ/ភ្នំពេញៈ តាមមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុនមួយដែលមានឈ្មោះ CONCEPT CREATOR FASHION (CAMBODIA) CO., LTD នឹងបើករោងចក្រនៅខេត្តតាកែវ ។

ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជា បានប្រកាសនៅថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២២ ថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនខាងលើដែលមានទីតាំងវិនិយោគស្ថិតនៅអគារ A ភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពដដែលបានបន្តថា រោងចក្រនេះនឹងដំណើរការក្រោមទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤៤១កន្លែង៕

ប្លង់បង្ហាញទីតាំងស្នើសុំវិនិយោគរបស់រោងចក្រកាត់ដេរសម្លៀកបំពាក់ CONCEPT CREATOR FASHION (CAMBODIA) CO., LTD ដែលនឹងបើកនៅអគារ A ភូមិត្រពាំងភ្លូ ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ។