ភ្នំពេញៈ ព្រះករុណា​ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែ​តុលា ឆ្នាំ២០២២ បាន​ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បញ្ចប់មុខតំណែងឯកឧត្តម វេង សាខុន ពីរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ។ ការបញ្ចប់តំណែងនេះ បានធ្វើ​ឡើងតាមសេចក្តី​ក្រាបបង្គុះទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា៕