ដោយៈតារារិទ្ធ(ភ្នំពេញ)ប្រមុខរាជរដ្ឋា ភិបា លកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានចេញបទបញ្ជាជាបន្ទាន់មួយនៅព្រលប់ថ្ងៃទី ៨ ខែ តុលា នេះចុះទៅស្រាវជ្រាវអំពីការខូច ខាតផលស្រូវនិងដំណាំនិងការត្រៀមពូជស្រូវនិងដំណាំចុះជួយពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅតាមបណ្តាខេត្ត ។

នៅក្នុងសារជាសំឡេងដែលមានរយៈពេល ៧នាទីសម្ដេចតេជោហ៊ុនសែនបានមាន ប្រសាសន៍ថាះ គិតមកដល់ពេលនេះតាមរបាយការណ៍របស់លោលទេសរដ្ឋ មន្ត្រី គន់ គីម អនុប្រធានទីមួយនៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហ ន្តរាយដែលបានចុះជាប់ទៅនឹងបណ្ដាខេត្តដែលបានលេចលង់ដោយសារទឹក ភ្លៀងសរុបគឺមាន ២២ ខេត្តក្រុង និង ៩៦ក្រុងនិងស្រុកខណ្ឌនិង ៧៧០ ឃុំ ត្រូវបានលិចលង់ហើយក៏ឱ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋមានស្លាប់ចំនួន ៤ នាក់ ក្រៅពីនេះក៏មានការជន្លៀសប្រជាជនមកកាន់ទីទួលសុវត្ថិភាព។

សម្តេចតេជោបន្តថាអ្វីដែលសម្តេចចង់ និយាយនៅពេលនេះក្រៅពីការខូចខាត ផ្លូវក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធមួយចំនួនការប៉ះពាល់ដល់ការសិក្សារបស់សិស្សនិស្សិត ដោយសារការលេចសាលារៀនសម្តេចចង់សំដៅទៅលើការខូចខាតចំ ពោះដំណាំកសិកម្មតាមតួលេខដែលបានផ្ដល់ដោយនាយឧត្តមសេនីយ៍គន់គីម ស្រូវចំនួន ១៥១,៤១២ ហិចតាត្រូវលិចទឹក ដំណាំរួមសមមានចំនួន ៤១,០២៤ ហិចតា ។

សម្តេចតេជោបន្តថាឥឡូវទឹកនៅកន្លែងខ្លះស្រក់ ទឹកនៅកន្លែងខ្លះឡើងនិងមានសភាពការណ៍មួយចំនួននៃការព្យាករ ណ៍អាកាសធាតុនៅមានទឹកភ្លៀងខ្លះបន្ថែមទៀត ប៉ុន្តែតាមការជាក់ស្ដែងនោះមានកន្លែងខ្លះក៏ឡើងកន្លែងខ្លះក៏ស្រក់ តែសភាពការណ៍នៅមូលដ្ឋានគឺគ្រប់គ្រងបាន ។ ប៉ុន្តែអ្វីដែលជាកង្វល់គឺមូលដ្ឋានខ្លះកំពុងតែជួបនៅបញ្ហាពាក់ ព័ន្ធនឹងបញ្ហាការខ្វះពូជស្រូវ ពូជដំណាំ ដែលត្រូវឱ្យថ្នាក់ជាតិត្រូវអន្តរាគមន៍ជាបន្ទាន់ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានដាក់បទបញ្ជាទៅលោក អូន ព័ន្ធមុនីរ័ត្ន ឧប នាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីស្ដីទីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ មន្ត្រីជំនាញរបស់ក្រសួងដែលមានរដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ ធ្វើការជាមួយខេត្ត ជាមួយគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីចុះវាយតម្លៃឲ្យ បានឆាប់បំផុតតាមដែលអាចធ្វើទៅបានអំពីការខូចខាតទាក់ទងជាមួយនឹងដំណាំស្រូវក៏ដូចជាដំណាំផ្សេងទៀត ដើម្បីរាជរដ្ឋាភិបាលអាចបញ្ចេញយ៉ាងលឿនទៅកាន់គោលដៅស្រូវដែលខូច ខាតដើម្បីប្រជាពលរដ្ឋរបស់បានបង្ក បង្កើនផលខ្លះវិញ ។

សម្តេចបន្តថានេះជាអន្តរាគមន៍ចាំបាច់ដើម្បីដោះស្រាយបញ្ហានៅចុងរដូវរបស់យើង ព្រោះទឹកមិនទាន់អស់នៅឡើយទេកន្លែងខ្លះនៅអាចធ្វើបានហើយកន្លែ ងខ្លះទឹកស្រក់ទៅវិញក៏អាចជំនួសដោ យពូជស្រូវមួយចំនូនដែលរាជរដ្ឋាភិបា លបានបម្រុងទុក ។

សម្តេចតេជោបានអំពាវនាវឲ្យមានកិច្ច សហការជាបន្ទាន់រវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អាជ្ញាធរថ្នាក់ ក្រោមជាតិ ក៏ដូចជាគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយរួមគ្នាវាយ តម្លៃផងនិងត្រៀមបម្រុងដឹកចេញនៅពូជស្រូវពូជដំណាំទៅកាន់គោលដៅ ។ ជាកិច្ចការបន្ទាន់ចាំបាច់ដែលត្រូវធ្វើ ព្រោះមិនអាចបណ្ដែតបណ្ដោយឱ្យ ទឹកស្រកហួសហើយយើងគ្មានប្រភពទឹកសម្រាប់ឲ្យបង្ករបង្កើនផល ។

សម្តេចបន្តថាយើងបានជួបប្រទះបញ្ហានេះកាលពីឆ្នាំ ២០០០ យើងបានដក ពិសោធន៍រួចមកហើយ ,ហើយខេត្តដែលមានផលប៉ះពាល់ច្រើនជាងគេគឺខេត្តដែលធ្លាប់ជួបប្រទះកាលពីឆ្នាំ ២០០០ គឺមានខេត្តបន្ទាយមានជ័យបាត់ដំបង ពោធិ៍សាត់ ប៉ុន្តែឆ្នាំនេះបែរជាខេត្តកំពង់ធំនិងខេត្តព្រះវិហារ បែរជារងគ្រោះខ្លាំង ។

សម្តេចអំពាវនាវឲ្យមានការចាត់ចែងជាបន្ទាន់ឱ្យបែងចែកមន្ត្រីចុះធ្វើការដៃម្ខាងចុះទៅវ៉ៃតម្លៃជាមួយអាជ្ញាធរខេត្ត និងគណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរាយដើម្បីវាយតម្លៃការខូចខាដៃម្ខាងទៀតគឺត្រូវដឹកជញ្ជូនពូជស្រូវពូជដំណាំឆ្ពោះទៅជួយប្រជាជនរបស់យើង ដើម្បីធ្វើការដាំដុះសាយជាថ្មី សុំលោក អូន ព័ន្ធមុនីរ័ត្ននិងលោក គន់ គីម សហ ការគ្នាដើម្បីធ្វើកិច្ចការងារនេះដោះស្រា យចំពោះប្រជាពលរដ្ឋរបស់យើង៕