ដោយៈចាន់តូ/ភ្នំពេញ:នារីម្នាក់ដែលលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារកាលពីពីរថ្ងៃមុននិងបានបន្សល់ទុកតែស្បែកជើង តុក្កតា និងកាបូបដែលមានទូរស័ព្ទព្រមទាំងសម្ភារមួយចំនួនទៀត បានផុសអណ្តែតឡើងហើយ កាលពីព្រឹកថ្ងៃទី៨ខែតុលា ឆ្នាំ២០២២នេះ។

អត្តឃាតជនត្រូវបានគេស្គាល់ឈ្មោះ ចេង ស្រីណេត ជាកម្មការីនីកាត់ដេរ ផ្នែកវេចខ្ចប់នៅក្រុមហ៊ុន ហុង អ៊ីន ស៊ីងហ៊ែនប៊ែក(ខេមបូឌា)ហ្វេកធើរី។មានស្រុកកំណើតភូមិ អូរខ្យង ឃុំសាក្រាមស្រុកប្រាសាទបល្ល័ង ្កខេត្តកំពង់ធំ ។សពនារីរូបនោះបានផុសអណ្តែតឡើងកាលពីព្រឹកថ្ងៃទី៨ខែ តុលានៅចំណុចក្បែរស្ពានជ្រោយចង្វារក្នុងសង្កាត់ជ្រោយចង្វារ ហើយ ត្រូវបានប្រជានេសាទ អូសទៅឡើងច្រាំង ដើម្បី ប្រគល់ឱ្យនគរបាលចុះត្រួតពិនិត្យ ។បន្ទាប់ពីអណ្តែតទឹក គេឃើញ ក្រុមគ្រួសារ ក៏បានចុះទៅទទួលយកសពដែរ។ទោះបីជាយ៉ាងណា ក្រុមគ្រួសារពុំដឹងពីមូលហេតុ អ្វី ឡើយ ។
គួរបញ្ជាក់ថា នារីជាកម្មការីនីរូបនោះបានធ្វើដំណើរ ទៅលោតទឹកសម្លាប់ខ្លួន ពីលើស្ពានជ្រោយចង្វារកាលពីម៉ោងប្រមាណ១២ថ្ងៃត្រង់ទី៦ខែតុលាហើយបានលិចបាត់រកសពពុំឃើញ ។អត្តឃាតជនបានបន្សល់ទុកស្បែកជើង ,កូនតុក្កតារូបខ្លាឃ្មុំមួយនិងកាបូប ដែលមានទូរស័ព្ទ ប័ណ្ណចាក់វ៉ាក់សាំងកូវីដ១៩និងកាតជាកម្មការីនីរោងចក្រ ។
សពត្រូវបានក្រុមគ្រួសារអះអាងថា នឹងបូជានៅវត្តណាមួយនៅជ្រោយចង្វារ ព្រោះពុំមានលទ្ធភាពនាំយកទៅធ្វើបុណ្យនៅស្រុកកំណើត៕សរន