ដោយ​: សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​: សម្រាប់​ព្រឹត្តិការណ៍​រង្វាន់ AFF U17 Asian Cup 2023 Qualifers នៅ​ប្រទេស​អូស្ត្រាលី​ថ្ងៃទី​៩ តុលា​នេះ កម្ពុជា​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កោះ​ម៉ា​រី​អាណា​ខាងជើង​នៅវេលា​ម៉ាង​៣​កន្លះ​រសៀល​ម៉ោង​នៅ​កម្ពុជា​។​

​ការប្រកួត​ធ្វើ​នៅ​កីឡដ្ឋាន Sheppaton Sport City នាទី​ក្រុង​មែ​ល​ប៊​ន​ដដែល​។ កម្ពុជា​​ដែល​ស្ថិតនៅក្នុង​ពូ​ល G ជាមួយ​ចិន អូស្ដ្រាលី និង​កោះ​ម៉ា​រី​អាណា​ខាងជើង​នោះ​កម្ពុជា​ក្នុង​ការប្រកួត​ដំបូង​ចាញ់​ចិន​០​ទល់​៩ ប្រកួត​លើក​ទី​២​ចាញ់​អូស្ដ្រាលី​០​ទល់​១០​។​

​សម្រាប់​ការប្រកួត​ចុងក្រោយ​ជាមួយ​កោះ​ម៉ា​រី​អាណា​ខាងជើង​ថ្ងៃនេះ​មិនដឹងថា​កម្ពុជា​អាចបង្កើត​ប្រវត្តិសាស្ត្រ​យកឈ្នះ​ក្រុម​ដែល​ខ្សោយ​នេះ​បាន​ដែរឬទេ ?​សូមបញ្ជាក់ថា​ក្រុម​កោះ​​ម៉ា​រី​អាណា​ខាងជើង​នេះ​ចាញ់​អូស្ដ្រាលី​០​ទល់​២៣​គ្រាប់​ឯណោះ ៕​