ដោយៈប.ខុន/ភ្នំពេញ៖ភ្លៀងធ្លាក់ដល់កម្រិតជាង១០០មីលីម៉ែត្រនៅផ្ទៃរងទឹកភ្លៀងអាងត្រពាំងល្វា អូរតោង ធ្វើឱ្យទឹកនៅក្នុងអាងហក់ឡើងខ្លាំងព្រមពេលជាមួយគ្នានេះមានត្រឹបអណ្តែតមកបាំងទ្វារទឹកថែមទៀតនាំឱ្យទឹកកើនឡើងខ្លាំងរក​កល​ហៀរហូរលើខ្នងទំនប់ តែពេលនេះក្រុមការងារជួយអន្តរាគមន៍បើកទ្វារទឹកធ្វើឱ្យទឹកចាប់ផ្តើមស្រកវិញហើយនិងដើម្បីជួយ​សង្គ្រោះទំនប់អាងនេះទ្វារទឹកទំនប់រលាំងជ្រៃចំនួនបីទ្វារត្រូវបានលើកខ្ពស់ដោយមួយទ្វារកម្ពស់២,៨០ម៉ែត្រនិងពីរទ្វារកម្ពស់​២,៣០ម៉ែត្រសម្រាប់ទ្វារនីមួយៗ។ការបើកទ្វារទឹកទំនប់រលាំងខ្ពស់នៅថ្ងៃនេះមិនធ្វើឱ្យមានជំនន់ទឹកស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមទេ។

លោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ស្ពឺបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៩ខែតុលាថា​​កាបើកទ្វារទឹករលាំងជ្រៃចំនួនបីទ្វារដោយមួយទ្វារកម្ពស់២,៨០ម៉ែត្រនិងពីរទ្វារកម្ពស់២,៣០ម៉ែត្រនៅថ្ងៃនេះ(៩តុលា) ដើម្បីជួយ​សង្គ្រោះដល់ទំនប់ពាំល្វា អូរតោង បន្ទាប់ពីមានភ្លៀងធ្លាក់ចំដល់កម្រិតជាង ១០០មីលីម៉ែត្រកាលពីយប់មិញរួចមកនោះ។លោកបន្តថាពេលនេះជួយការពារទំនប់អាងពាមល្វារួចផុតពីការបាក់ដាច់ហើយ។ការបើកទ្វារទឹកទំនប់រលាំងខ្ពស់នៅថ្ងៃនេះមិនធ្វើឱ្យមានជំនន់ទឹកស្ទឹងព្រែកត្នោតនៅផ្នែកខាងក្រោមដែរ។

លោកប្រធានមន្ទីរបាននិយាយឱ្យដឹងថានៅល្ងាចថ្ងៃទី៨ខែតុលាមានធ្លាក់ភ្លៀងចាប់ពីម៉ោង៥ល្ងាចរហូតដល់យប់ដល់កម្រិត​ជាង១០០ម៉ែត្រ  នៅតំបន់ភ្នំផ្នែកខាងលើទំនប់ពាមល្វា-អូរតោងស្ថិតក្នុងឃុំត្រពាំងជោស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ នាំឱ្យទឹកហូរធ្លាក់មកយ៉ាងគំហុកបណ្តាលឱ្យទឹកក្នុងទំនប់ពាមល្វាហក់ឡើងលឿនពេញអាងព្រម ពេលជាមួយគ្នានោះមានត្រឹបអណ្តែតមកស្ទះទ្វារទឹកថែមទៀតនាំឱ្យទឹករកលហៀរហូរខ្នងទំនប់តែពេលនេះក្រុមការងារជួយអន្តរាគមន៍បានទាន់ពេលវេលាបើកទ្វារទឹកធ្វើឱ្យទឹកក្នុងអាងបានស្រកបន្តិចវិញហើយ។

លោក ញ៉ាញ់ ជាបហ៊ង បានឱ្យដឹងផងដែរថានៅព្រឹកថ្ងៃទី៩ខែតុលានេះបើកទ្វារទឹកនៅទំនប់តាសាលបីទ្វារដោយ មួយទ្វារកម្ពស់​មួយ០,៧០ម៉ែត្រនិងពីរទ្វារដោយទ្វារនីមួយៗកម្ពស់០,៤០ម៉ែត្រ។បើកទ្វារទឹកទំនប់រលាំងជ្រៃបីទ្វារដោយមួយទ្វារកម្ពស់​២,៨០ម៉ែត្រនិងពីរទ្វារដោយមួយទ្វារកម្ពស់២,៣០ម៉ែត្រ។ទឹកស្ទឹងព្រែកត្នោតនៅទំនប់រលាំងជ្រៃថ្ងៃទី៩ខែតុលាមានកម្ពស់​៧,១៨ម៉ែត្រ​ទាបជាងថ្ងៃទី៨ខែតុលា០,០៩ម៉ែត្រ។នៅពាមឃ្លៃទឹកមានកម្ពស់៦ម៉ែត្រខ្ពស់ជាងថ្ងៃទី៨ខែតុលា០,២៨ម៉ែត្រ ។ នៅតាសាល ថ្ងៃទី៩ខែតុលាទឹកមានកម្ពស់១៩,៦០ម៉ែត្រ ទាបជាងថ្ងៃទី៨ខែតុលា ០.១០ម៉ែត្រ៕សរន