ឆ្នាំជូត​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​នៅតែ​ស្រុតចុះ ម្ល៉ោះហើយ​បើទោះបី​ធ្វើ​អ្វី​ក៏​តែង​កើតរឿង​តប់​ប្រ​ម៉​ល់ និង មានរឿង​រាវ​ច្រើន​នាំឱ្យ​ល្អក់កករ​ផ្លូវចិត្ត​។​ការធ្វើដំណើរ​ចាក​ចេញពីផ្ទះ​សម្បែង​ចូរ​ប្រយ័ត្ន​រោគ​ជំងឺ​បៀតបៀន​ដោយ​ប្រការ​ណាមួយ ពិសេស​បញ្ហា​ចំណីចំណុក​តែម្តង​។​ដោយឡែក​ការប្រកប​ការងារ​ក៏​តែង​មិន​សម្រេច​ដូច​បំណង​តាម​ការប៉ង​ទុក​នោះដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​តែង​កើតមាន​រឿង​រាវ​រកាំរកូស​ព្រោះ​តែមាន​ក្រុមមនុស្ស​បង្ក​ផល​លំបាក​ច្រើន ដូចនេះ​បើ​មិនចេះ​ដោះស្រាយ​ទេ​ពេលខ្លះ​រឿង​រាវ​តូច​សោះ​អាច​ប្រែ​រីក​ជាធំ​ថែមទៀត​។
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​មានការ​ស្មុគស្មាញ​ហើយ​ងាយ​កើត​ជម្លោះ​វិវាទ​ណាស់​ដូចនេះ​លោកអ្នក​ត្រូវ​ចេះ​កាត់បន្ថយ​ការ​ប្រកែប្រកាន់​ចេញ​ខ្លះ​ទើប​ប្រសើរ​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​មិន​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​សំខាន់ ឬ​ធ្វើ​អ្វីមួយ​សំខាន់​ឡើយ​ពីព្រោះថា​ផល​អាក្រក់​ងាយ​កើតឡើង​ជាង​សព្វមួយដង​។​ចំពោះ​ការប្រកប​ការងារ​លោក​អ្នក​ទាល់តែ​ខិតខំ​ប្រឹងប្រែង​បន្តិច​ទើប​ផល​លំបាក​រត់ចេញ​ហើយ​ភាព​ភ្លឺ​ថ្លា​ដែលជា​ជ័យជំនះ​រត់​ចូល​ជំនួស​វិញ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ដោយ​ការរក​ផល​ចំណូល​តឹង ឯ​ចំណាយ​ច្រើន​ធ្វើឱ្យ​លោកអ្នក​ទទួល​អ​ម្រែ​ក​ធ្ងន់ ម្ល៉ោះហើយ​ត្រូវ​ចេះ​ចាយវាយ​ក្បិតក្បៀត​បន្តិច​ដើម្បី​ចៀសវាង​នូវ​វិបត្តិ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ចោទឡើង​។​
​រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ឃើញថា​ទៅមុខ​លែងរួច​បន្តទៅ​ទៀតហើយ​និង​លោកអ្នក​ចង់​បញ្ចប់​ចំណងស្នេហា​នេះ​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​សម្រាប់​ស្ត្រី​ចូរ​ប្រយ័ត្ន​កើត​បញ្ហា​ជា​រឿង​រាវ​ឈានដល់​បង្ក​របួសស្នាម​ដល់​រាងកាយ​ទាំង​មនុស្ស​នៅក្បែរ​ខ្លួន ឬ​សូម្បីតែ​អ្នក​មកពី​ចម្ងាយ​ក្តី​។​ក្នុង​ពេលនេះ​ការប្រកប​ការងារ​លោក​អ្នក​ទទួលរង​ការ​ហត់នឿយ​ច្រើន ហើយ​ការងារ​ទាល់តែ​ខិតខំ​ពុះពារ​បន្តិច​ទើប​ផល​ល្អៗ​ហុច​ឱ្យ​គ្រាន់​ជាទី​ពេញចិត្ត​ទៅរួច​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូ​វ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​កម្រៃ​ណាស់ ឯការ​ជួញ​ទីជិត​ឆ្ងាយ​ទៀតសោត​កើតមាន​ភាព​រកាំរកូស​ច្រើន​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​គឺ​ពុំ​ទៀងទាត់​ឡើយ​ព្រោះ​ជួន​ត្រូវ​ចំណាយ​កម្លាំងកាយ​ចិត្ត​ស្ទើរ​ស្លាប់​តែ​នៅ​ផ្គាប់ចិត្ត​គេ​មិនត្រូវ​ថែមទៀត​៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុង​ដំណើរ​ជីវិត​រាល់​បញ្ហា​ឧបទ្រពចង្រៃ​ដែល​ធ្លាប់តែ​យាយី ពេលនេះ​បាន​រលត់រលាយ​ចាក​ចេញទៅ​ឆ្ងាយ ហើយ​ភាព​ស្រស់ស្រាយ​និង​ភាព​សុខដុម​បាន​ផ្លាស់​ចូលមក​ជំនួស​វិញ​។​ការប្រកប​ការងារ​មានការ​ជឿន​លឿ​និង​ធ្វើ​អ្វី​ក៏​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ដោយ​ទ្រង់ទ្រាយ​ធំ និង​អាច​ចេញទៅ​រកស៊ី​ឆ្ងាយ​ជិត​ដោយ​អាច​សម​ដូច​ប្រកប​ទាំងអស់ ហើយ​ការរក​ផល​កម្រៃ​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​សាង​ស្នេហ៍​ចាស់​ថ្មី​ដោយ​មិនមាន​ឧបសគ្គ​អ្វី​រារាំង​ច្រើន​នោះដែរ​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ត្រឡប់មក​ស្រុតចុះ​វិញ ម្ល៉ោះហើយ​បញ្ហា​មិនល្អ​មួយចំនួន​នៅតែ​តាម​យាយី​។​ការប្រកប​ការងារ​ជួប​បញ្ហាលំបាក​ច្រើន និង​ពិសេស​កិច្ចការងារ​ធ្វើ​មិនបាន​ដូច​បំណង​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។
​រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​លោកអ្នក​តោង​តែ​ចេះ​កាត់បន្ថយ​ការចង់​យកឈ្នះ​ចាញ់​គ្នា​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ល្អជា​មធ្យម​។​នាពេលនេះ​ផល​ល្អ និង មិនល្អ​នៅ​លាយឡំ​គ្នា​ក្នុង​ដំណើរ​ជីវិត​របស់​លោកអ្នក​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​ប្រសើរ​។​ការប្រកប​ការងារ​លោក​អ្នក​មិនត្រូវ សម្រេចចិត្ត​លឿន​ឬ​ធ្វើ​ដោយ​មិន​គិត​មុខក្រោយ​ឡើយ​ពីព្រោះថា​ផល​មិនល្អ​នោះ​ក៏មាន​ច្រើន​ចំពោះមុខ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​ជួប​គ្រោះ​ចាញ់បោក​គេ​ដោយ​ការ​លង់​ជឿ​សម្តី​ជន​បោកប្រាស់​ដោយ​ប្រការ​ណាមួយ​។​
រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​និង​គូស្នេហ៍​ប្រុស​ស្រី​មានការ​ពាក់មុខយក្ស​ព្រោះតែ​ការ​ទាស់សម្តី​គ្នាច្រើន​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​រាល់​បញ្ហា​ឧបទ្រពចង្រៃ​ចៀស​ឆ្ងាយ ហើយ​បញ្ហា​ល្អៗ​បាន​ហូរ​ចូល ហេតុនេះ​ធ្វើឱ្យ​លោកអ្នក​សប្បាយចិត្ត​សប្បាយ​កាយ​គ្រាន់​គាប់ប្រសើរ​ឡើងវិញ​។​បើ​លោកអ្នក​កាន់​កិច្ចការ​អ្វី​គួរ​ចាប់ផ្តើម​ឱ្យបាន​ខ្លាំងក្លា ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​តិច​បាន​តិច​ធ្វើ​ច្រើន​បាន​ទទួលផល​ច្រើន​ជានិច្ច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ តែ​យ៉ាងណា​លោកអ្នក​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​ទទួលជោគជ័យ​ជំនួញ​ធំៗ​ទៅរួច​។​
​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ចង់​ចងសម្ព័ន្ធ​ជាមួយ​នរណាម្នាក់​ពេលនេះ​ជា​ឱកាសល្អ​ប្រពៃ​បំផុត​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​មនុស្ស​អាក្រក់​អាច​ប្រែ​មក​ល្អ និង​ពិសេស​គេ​អាចជួយ​ក្នុង​រឿង​អ្វីមួយ​ផង ។​ហេតុនេះ​ត្រូវ​ចេះ​ថ្លឹងថ្លែង ប៉ុន្តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​មួយចំនួន​ផង​ដោយ​មិនអាច​ធ្វេសប្រហែស​បានដែរ​។​ការប្រកប​ការងារ​ក្នុងថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​មានជោគ​មានជ័យ ហើយ​តែង​ហុច​ផ្លែផ្កា​មកវិញ​ដូចជា​ទី​ពេញចិត្ត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ឃើញថា​ការរក​ផល​កម្រៃ​មាន​ហូរ​ចូល​ខ្លះៗ​ផង ហើយ​បើ​លោកអ្នក​ចង់​បើក​ធ្វើ​ជំនួញ​តូចធំ​តែងមាន​ការ​ចម្រើន​លូតលាស់​ទៅមុខ​ជានិច្ច​។
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុងមាន​ភាពស្រស់​ស្រាយ និង​ផ្អែមល្ហែម​ចំពោះ​គ្នា​យ៉ាង​ប្រពៃ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​អំឡុង​ពេលនេះ​អ្នកខ្លះ​ទទួលរង​ផល​លំបាក​ច្រើន​បន្តិច ពិសេស​ទាំង​មនុស្ស​នៅក្បែរ​ខ្លួន ឬ​សូម្បីតែ​នៅ​ពី​ចម្ងាយ​ក្តី ។​ការប្រកប​ការងារ​លោក​អ្នក​នៅ​ទទួលរង​ប៉ះទង្គិច​ជាមួយ​ក្រុមមនុស្ស និង ធ្វើ​កិច្ចការងារ​អាច​ត្រូវគេ​ចោទប្រកាន់​អ្វីមួយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ផងដែរ​។
រីឯ​បញ្ហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ពេលនេះ​អាច​ជួប​ដូច​គាប់​បំណង​ផង​៕

 

​ឆ្នាំរកា​

 

​រាសី​ល្អជា​មធ្យម​។​នៅថ្ងៃនេះ​បើ​មាន​ជជែក​ពិភាក្សា​អ្វីមួយ​តែង​មិនសូវ​ចុះសម្រុង​ជាមួយ​អ្នកដទៃ ហើយក៏​ងាយ​កើត​ជម្លោះ​វិវាទ​ផងដែរ​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ច្រើន​ទេ​គឺ​អ្វីៗ​ដូច​សព្វមួយដង​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មានការ​រកាំរកូស​ព្រោះ​ជួន​ត្រូវរ៉ូវ​ជួន​ទាស់ទែង​គ្នា​៕

 

​ឆ្នាំច​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ត្រជាក់ ហើយ​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ឡើយ​ពីព្រោះ​នាំ​តែ​ទុក្ខ​ដាក់ខ្លួន​ប៉ុណ្ណោះ ។​នៅថ្ងៃនេះ​ការបំពេញ​ការងារ​អ្វី​មិន​ងាយ​ឆាប់​ចប់ និង​ថែមទាំង​ខុស​ញឹកញាប់​ទៀតផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មាន​ភាព​ចម្រើន​លូតលាស់​ទៅ​មុខជា​សន្សឹមៗ​ហើយ​ផល​ចំណូល​នោះ​មាន​ហូរ​ចូល​មួយៗ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​អញ្ចឹង​ដែរ​។
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​តោង​តែមាន​ស្មារតី​ភ្ញាក់រលឹក កុំ​លង់លក់​តែ​រឿង​ស្នេហា​នាំ​ខាតបង់​ការងារ និង ការសិក្សា​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ថ្ងៃនេះ​បើទោះបី​អ្នកខ្លះ​សុខកាយ​បន្តិច​ពិតមែន ប៉ុន្តែ​បញ្ហា​រឿង​រាវ​ចាស់​ថ្មី​តែង​ចូលមក​កកូរ​ផ្លូវចិត្ត​នាំ​ពិបាក​រែកពន់​ផងដែរ​។​ការប្រកប​ការងារ​ហាក់​មាន​ភាពរឹងមាំ ហើយ​បើ​ចង់​ពឹងពាក់​អ្នកតូច អ្នកធំ​គេ​តែង​អាណិត​ស្រឡាញ់​និង​ជួយ​ជ្រោមជ្រែង ។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ល្អ​ប្រពៃ​៕