ដោយ:សុខុមស្ទឹងត្រែងៈ និស្សិតពេទ្យឆ្នាំទី១ម្នាក់និង ជាកីឡាករ បាល់ទាត់ផងនោះបានចូលប្រកួតកីឡាមិត្តភាពនៅទីលានស្មៅសិប្បនិម្មិតក្នុងវិទ្យាល័យព្រះរាជបូជនីយកិច្ចខេត្តស្ទឹងត្រែង។បន្ទាប់ ពីកីឡាកររូបនោះចូលរត់លេងបាល់ប្រហែល៣នាទីក៏សុំផ្លាស់ប្តូរកីឡាករជំនួសខ្លួន។

បន្ទាប់មកកីឡាកររូបនោះក៏កើតអាការៈមិនស្រួលខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើលបញ្ជូនតាមម៉ូតូ។យកទៅ។កាន់មន្ទីរពេទ្យបង្អែកខេត្តប៉ុន្តែ ជាអកុសលបានបាត់បង់ជីវិតកាលពីរសៀលថ្ងៃទី៨ខែតុលាឆ្នាំ២០២២។
ក្រុមកីឡាករដែលបានចូលរួមប្រកួតនោះបានប្រាប់ឱ្យដឹងថានិស្សិតពេទ្យដែលជាកីឡាករបាល់ទាត់ស្លាប់នោះឈ្មោះ ទិត្យ វិរៈរាជ្យសិលា អាយុ ២៤ឆ្នាំ ជានិស្សិតពេទ្យឆ្នាំទី១នៅសាលាមធ្យមសិក្សា សុខាភិបាល ភូមិភាគស្ទឹងត្រែងមានស្រុកកំណើតនៅភូមិថ្មី សង្កាត់ កំពង់ប្រណាកក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ប្រភពបន្តទៀតថានៅមុនពេលចូលប្រកួតកីឡាកររូបនោះទើបនឹងទទួលទានបាយផឹកកាហ្វេ រួចហើយ ក៍ចាប់ផ្តើមចូលទៅលេង បាល់ ទាត់។ នៅពេលលេងបានពីរទៅបីនាទី គាត់ក៏ដើរចេញ ហើយ និយាយថាគាត់លេងអត់កើតទេ ដូចជាពុលកាហ្វេ ពុលបាយម៉េចទេ ក៏ទៅអង្គុយក៍ស្រាប់តែគាំងបេះដូងតែម្តង ។អ្នកនៅទីនោះបានដឹកតាមម៉ូតូយកទៅមន្ទីពេទ្យដើម្បីសង្គ្រោះប៉ុន្តែជាអកុសលកីឡាកររូបនោះបានដាច់ខ្យល់តាមផ្លូវបាត់ទៅហើយ។
អ្នកស្គាល់កីឡាកររូបនោះបានបញ្ជាក់ថានិស្សិតពេទ្យ ឆ្នាំទី១ម្នាក់ នេះគឺ គាត់មានជំងឺប្រចាំកាយគឺ ជំងឺបេះដូងចំហរ។សពកីឡាករត្រូវបានគេប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ N