​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ប្រកាំ​

​នាមសព្ទ​

​ព្រ័ត្រ​វែង​វេញ​បញ្ចូល​ធ្លុង​គ្នា ( ច្រើន​វេញ​ជា ៣ ធ្លុង ) សម្រាប់​ទាក់ដំរី​ព្រៃ​
​ដំរី​អូស​ប្រកាំ ។​

​ប្រកាំង​

​នាមសព្ទ​

( ស​. តៈ​ក័​ង ) ឈ្មោះ​រោគ​បណ្ដាល​ឲ្យ​ឈឺក្បាល​ចាប់​ពើត​ខ្ទោ​កៗ​; មាន ២ យ៉ាង​គឺ ប្រកាំង​បាយកក ឬ ប្រកាំង​តូច​១, ប្រកាំងដំរី ឬ ប្រកាំង​ធំ​១ ។​

​ប្រទាស់កាំកី​

​នាមសព្ទ​

​ដំណើរ​មាន​ភរិយា​ស្វាមី​ទាស់​នឹង​ប្រពៃណី​សម្រាប់​ប្រជាជន គឺ​ប្រទាស់​ខ្វែង​មិន​ស្រប​ថ្នាក់​គ្នា . . . ។​

​ប្រកិត​

​កិរិយាវិសេសន៍​

​ដែល​កិត​ជាប់​គ្នា​
​ដេញ​ប្រកិត ។​

​គុណសព្ទ​

​ដែល​ជិត​ស្ទើរនឹង​ដល់​គ្នា​
​ផ្ទះ​ប្រកិត​គ្នា ។​

​ប្រកឹង​

​កិរិយាសព្ទ​

​តឿន​យ៉ាង​តឹងរ៉ឹង​
​ប្រកឹងកិច្ចការ​; តឿន​ប្រកឹង ។​

​កិរិយាវិសេសន៍​

​តឿន​យ៉ាង​តឹងរ៉ឹង​
​ប្រកឹងកិច្ចការ​; តឿន​ប្រកឹង ។​