​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ រុស្ស៊ី​កាលពី​ថ្ងៃ​សៅរ៍​បានតែងតាំង​ឧត្តមសេនី​យ៍​ម្នាក់​សំរាប់​ដឹកនាំ​ការប្រយុទ្ធ​នៅ​អ៊ុ​យក្រែន បន្ទាប់​ពី​កងកម្លាំង​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​រងប​រាជ័យ​លើ​សមរភូមិ​​ជា​បន្តបន្ទាប់ ដែលនាំអោយ​មាន​ការរិះគន់​លើ​ក្រុម​មេដឹកនាំ​យោធា​រុស្ស៊ី​។​

​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយថា ឧត្តមសេនីយ៍សឺ​ហ្គេ ស៊ូ​រ៉ូវី​គីន​(Sergey Surovikin)​ត្រូវបាន​តែងតាំង​ជា​«​មេបញ្ជាការ​កងកម្លាំង​ក្រុមចំរុះ​នៅក្នុង​ផ្នែក​ប្រតិបត្តិការ​យោធា​ពិសេស​» ។​

​ការប្រកាស​តែងតាំង​នេះ​ត្រូវបាន​ធ្វើឡើង​ក្រោយ​ពី​កងកម្លាំង​ទ័ព​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ ត្រូវ​បាន​កងក​ម្លាំងរដ្ឋាភិបាល​ទីក្រុង​គៀវ​វាយ​រុញច្រាន​ចាប់យក​ទឹកដី​មក​វិញ​ដ៏​ច្រើន​នៅ​ប៉ុន្មាន​សប្តាហ៍​​មកនេះ នៅ​តំបន់​ដែល​រុស្ស៊ី​ទើប​ប្រកាស​ជា​ឧបសម្ពន្ធ​។​

​យោងតាម​គេហទំព័រ​របស់​ក្រសួង ឧត្តមសេនីយ៍ស៊ូ​រ៉ូវី​គីន អាយុ​៥៥​ឆ្នាំ កើត​នៅ​ស៊ី​បេរី​។​លោក​មាន​បទពិសោធន៍​ប្រយុទ្ធ​នៅក្នុង​ជម្លោះ​ឆ្នាំ​១៩៩០​នៅ​តាជី​គី​ស្ថាន និង​ឆេច​ឈ្នី ហើយ​ថ្មីៗ​នៅ​ស៊ី​រីមុន​លោក​ដឹក​​នាំ​កងកម្លាំង​ខាងត្បូង​នៅក្នុង​ប្រទេស​អ៊ុ​យក្រែន​៕

ឧត្តមសេនីយ៍សឺ​ហ្គេ ស៊ូ​រ៉ូវី​គីន បាន​ដឹកនាំ​កងកម្លាំង​ខាងត្បូង​នៅ​អ៊ុយ​ក្រែន​មុន​ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​កងកម្លាំង​ចំរុះ​សំរាប់​ប្រតិបត្តិការ​ពិសេស​នៅ​អ៊ុ​យក្រែន​