ដោយ:រ៉ាម៉ន/ភ្នំពេញ៖ គណៈកម្មការរៀបចំការប្រឡងរាជ ធានី ភ្នំពេញនៅថ្ងៃអាទិត្យទី៩តុលាឆ្នាំ២០២២នេះបានដំណើរការប្រឡងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃសម្រាប់ឆ្នាំ២០២២ បម្រើការងារនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលយុវនីតិសម្បទា និងពន្ធនាគាររាជធានីភ្នំពេញ។ការប្រលងប្រព្រឹត្តិទៅ នៅ“មណ្ឌល ប្រឡងសាលាបឋមសិក្សា ជា ស៊ីម សន្ធរម៉ុក នៃសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកជាមួយនិងបេក្ខជនប្រលងជាង១.០០០នាក់ដោយត្រូវជ្រើសរើសយកចំនួន១៧៦នាក់។

រូបថត​( លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញអញ្ជើញកាត់វិញ្ញាសារប្រឡង )

ការប្រឡងនេះធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡង ដោយលោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការកណ្តាលរៀបចំការប្រឡង លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានមណ្ឌលប្រលង និងលោកអ៊ួង ចន្ធី អគ្គនាយករងនិងជាប្រធាននាយកដ្ឋានបុគ្គលិក អគ្គនាយករដ្ឋបាលក្រសួងមហាផ្ទៃរួមនឹងមន្ត្រីពាក់ពន្ធ័មួយចំនួនទៀត៕សរន N

រូបថត ( លោកប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញអញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡង )