​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នៅ​ស្រុក​សង្គម​ថ្មី​

1831
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ភ្នំពេញៈ​កាលពី​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៨​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​ខេត្តព្រះវិហារ​បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​។​សកម្មភាព​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹង​ឃុំ​រអាង​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​ដោយ​វត្តមាន​លោក​អ៊ុន​ចាន់​ដា​។

​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​ព្រះវិហារ​បា​ន​ដឹកនាំ​មន្ត្រីរាជការ និង​ក្រុមការងារ​ចុះជួយ​ស្រុក​សង្គម​ថ្មី បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​និង​ពិនិត្យមើល​ការព្យាបាល​ជំងឺ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​នោះ​ផងដែរ​។​លោក អ៊ុន ចាន់​ដា បាន​ថ្លែងថា សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ គឺជា​សុខទុក្ខ​របស់​ថ្នាក់ដឹកនាំ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​។

​លោក​បាន​ចាត់ទុកជា​រឿង​អាទិភាព​បំផុត ក្នុង​ការកសាង​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន ប្រសិនបើ​សុខមាលភាពរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​មិន​ត្រូវបាន​លើកកម្ពស់​ទេនោះ​ការអភិវឌ្ឍន៍​ប្រទេស​មិនអាច​មានការ​រីកចម្រើន​លូតលាស់​ទៅមុខ​បានដែរ​។​ដូច្នេះ​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​យល់​ពី​ទុក្ខ​ប្រជាជន​។​

លោកបន្ថែមទៀតថាជាក់ស្តែងថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្តព្រះវិហារ បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ភូមិ​ស្ទឹង ឃុំ​រអាង ស្រុក​សង្គម​ថ្មី ដែល​។

ការចុះពិនិត្យ​ព្យាបាល​ជំងឺ​របស់​ក្រុមគ្រូពេទ្យ​នៅពេលនេះ គឺជា​ថ្ងៃទី​៤​ហើយ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​យើង​បាន​ចុះ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​បាន​៣​ក្រុង​ស្រុក​មកហើយ និង​បន្ត​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅតាម​ស្រុក​ផ្សេងៗ ជា​បន្តបន្ទាប់​ទៀត នៅក្នុង​ខេត្តព្រះវិហារ​។​

​លោក អ៊ុន ចាន់​ដា ក៏បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ត្រូវមាន​ការអត់ធ្មត់​ក្នុងការ​មក​ទទួល​សេវា​ព្យាបាល​ជំងឺ ព្រោះ​ដោយសារ​បងប្អូន​មក​ច្រើនពេក ដូច្នេះ​តែងមាន​ការយឺតយ៉ាវ ដោយសារ​ការរង់ចាំ ។​តែ​ទោះជា​យ៉ាងណា​ក្រុមគ្រូពេទ្យ​នឹង​ខិតខំ​ព្យាបាល​ជំងឺ​រហូត​បាន​គ្រប់ៗ​គ្នា​។​

លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ អញ្ជើញ​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ បោះឆ្នោត​ជូន​គណបក្ស ដែល​បងប្អូន​ពេញចិត្ត​គណបក្ស ដែល​បម្រើ​បងប្អូន​ពិតប្រាកដ គណបក្ស​ដែល​នៅ​ជាមួយ​បងប្អូន​រហូតមក កុំ​ជឿ​តាម​ការ​ញុះញង់​របស់​គណបក្ស​ដែល​ស្គាល់​បងប្អូន តែ​រដូវ​បោះឆ្នោត​នោះ​៕S/

​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ចុះ​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ​នៅ​ស្រុក​សង្គម​ថ្មី​

 

ទីតាំងផ្សាយពាណិជ្ជកម្ម