ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ ដោយមាន​ការព្រួយបារម្ភ​ខា្ល​ច​សត្វ​ក្រពើ​រួច​ចេញពី អាង​ចិញ្ចឹម​ខណៈ​ទឹកទន្លេ​បាន​ជន់​ឡើង​លិច​អាង​ចិញ្ចឹម នៅ​ព្រឹក​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០២២ អាជ្ញាធរ​ស្រុក​បរិបូណ៌ និង​មន្ត្រី​ជំនាញ​បាន​ចុះទៅ​ណែនាំ​ដល់​អ្នក​ចិញ្ចឹម​ក្រពើ​នៅក្នុង​ឃុំ​ឆ្នុកទ្រូ​ក ឱ្យ​ព័ទ្ធ​របាំង​លួស​សំណាញ់​ដើម្បី​ការពារ​សត្វ​ក្រពើកុំឱ្យ​រួច​ចេញពី​អាង ។

​ក្រៅ​ណែនាំ​ឲ្យ​យក​លួស​សំណាញ់​រាយ​ព័ទ្ធ​លើ​អាង​ចិញ្ចឹម​ក្រពើ​បន្ថែម លោក ផល សុភាព អភិបាលរង​ស្រុក​បរិបូរណ៍ ក៏បាន​ណែនាំ​ដល់​ម្ចាស់​អាង​ក្រពើ​ឱ្យ​បង្កើន​ការការពារ​ប្រុងប្រយ័ត្ន​បន្ថែមទៀត​ផងដែរ​។​

​គួរបញ្ជាក់​ផងដែរ​ថា​ក្នុង​ឃុំ​ឆ្នុកទ្រូ មាន​កន្លែង​ចិញ្ចឹម​ក្រពើ​ចំនួន ប្រាំបួន​កន្លែង ប៉ុន្តែ​ពីរ​កន្លែង​ខាងលើនេះ​ប្រឈម​នឹង​គ្រោះថ្នាក់​បើ​ក្រពើ​រួច​ចេញពី​អាង ចំណែក​កន្លែង​ផ្សេងទៀត​ទឹក​លិច​មិនទាន់​ដល់​ទេ​៕​