​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ប៉ូលីស​ឥណ្ឌា​បាន​បាញ់សម្លាប់​ខ្លា​មួយ​ក្បាល​ដែល​មាន​រហស្សនាម​ថា​«​ខ្លា​ស៊ី​មនុស្ស​ឆា​ម​ប៉ា​រ៉ា​ន​»​ក្រោយ​វា​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​៩​នាក់ ក្នុង​ប្រតិបត្តិការ​តាម​ប្រមាញ់​​ដ៏​ធំ​ដែល​មាន​ការចូលរួម​ពី​មនុស្ស​២០០​នាក់ រួម​មាន​អ្នក​តាម​ស្វែងរក​ជិះ​លើ​ខ្នង​ដំរី​ផង នេះ​បើ​តាម​មន្ត្រី​ឥណ្ឌា​បាន​បញ្ជាក់​ប្រាប់​កាលពី​ថ្ងៃអាទិត្យ​។​

​អ្នកបាញ់​ប្រាំ​បីនាក់​និង​មន្ត្រី​ព្រៃឈើ​ប្រមាណ​២០០​នាក់ រួមទាំង​អ្នក​ភូមិ​ចំណាយ​ពេល​ប្រមាណ​៦​ម៉ោង​ទើប​សម្លាប់​ខ្លា​ញី​នេះ​បាន​

​ខ្លា​ដែល​តែង​បន្លាច​អ្នកស្រុក​នៅ​ជាយ​តំបន់​អភិរក្ស​ខ្លា វ៉ាល់​មី​គី​(Valmiki)​នៅ​ស្រុក​ឆា​ម​ប៉ា​រ៉ា​ន​(Champaran)​នៅ​ឥណ្ឌា​ខាងកើត​បានសម្លាប់​មនុស្ស​យ៉ាង​តិច​ប្រាំមួយ​នាក់​នៅ​មួយ​ខែ​កន្លង​ទៅ រួម​​មាន​ស្ត្រី​ម្នាក់​និង​កូនប្រុស​អាយុ​ប្រាំបី​ឆ្នាំ​របស់​គាត់​កាលពី​ថ្ងៃ​សៅរ៍​ទី​៨​តុលា​។​

​សូម្បី​តែ​មុន​ការសម្លាប់​មនុស្ស​ពីរ​នាក់​ចុងក្រោយ អាជ្ញាធរ​បាន​ចាត់តាំង​ក្រុម​តាម​ប្រមាញ់​ខ្លា​កំណាច​ដែល​គេ​ថា​ជា​ខ្លា​ញី​អាយុ​បី​ទៅ​បួន​ឆ្នាំ ។​វា​ជា​មុខសញ្ញា​បាញ់​សម្លាប់ចោល​ដោយសារ​តែ​អោយ​តែ​ជួប​​មនុស្ស​គឺ​វា​ខាំ​ស៊ី​។​

​ការ​ប៉ុន​ប៉ុន​កាលពីមុន​ដោយ​បាញ់​ថ្នាំ​សណ្តំ​លើ​វា​បាន​បរាជ័យ​។​

​មេ​ប៉ូលិស​មូលដ្ឋាន​លោក គី​រ៉ា​ន គូ​មារ (Kiran Kumar)​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​ថា​«​អ្នកប្រមាញ់​ពីរ​ក្រុម​ត្រូវបាន​បញ្ជូន​ចូល​ព្រៃ​នៅ​លើ​ដំរី​ពីរ​កាលពីរ​ក្បាល​សៀ​ល​ថ្ងៃ​សៅរ៍ និង​ក្រុម​ទី​​បី​រង់ចាំ​ចូល​ចាត់ការ​ពេល​ដឹក​ថា​ខ្លា​នៅទីណា​។​យើង​បាន​បាញ់​ប្រាំ​គ្រាប់​ដើម្បី​សម្លាប់​វា​នៅ​ទីនោះ​»​។​

​លោក គូ​មារ បាន​និយាយថា អ្នកភូមិ​បាន​ជួយ​គោះ​ប៉ោត​គោះ​ថាំង និង​វា​ចំណាយ​ពេល​ប្រាំមួយ​ម៉ោង​សំរាប់​ក្រុម​អ្នកប្រមាញ់​ដែល​មាន​អ្នកបាញ់​ប្រាំបី​នាក់​និង​មន្ត្រី​ព្រៃឈើ​ប្រមាណ​២០០​នាក់​សំរេច​​ប្រតិបត្តិការ​នេះ​ទាំងស្រុង​។​

​ពួក​មន្ត្រី​បាន​និយាយថា ចំការ​អំពៅ​ធំៗ​បានធ្វើអោយ​ខ្លា​ស្រួល​លាក់​ខ្លួន​និង​វាយប្រហារ​អ្នកភូមិ ព្រមទាំង​សត្វពាហនៈ​របស់​គេ​។​

​របាយការណ៍​បាន​និយាយថា ជនរងគ្រោះ​រួមមាន​ក្មេងស្រី​អាយុ​១២​ឆ្នាំ​ដែល​ត្រូវ​ខាំ​ទាញ​ចេញពី​គ្រែ​ដេក​កាលពី​យប់​ថ្ងៃ​ពុធ​។​

​អ្នកស្រុក​នៅ​ក្នុងភូមិ​ក្រីក្រ​ជុំវិញ​ព្រៃ​បំរុង​នៅក្នុង​រដ្ឋ​ប៊ី​ហា​(Bihar)​បាន​ឈប់​ចេញ​ក្រៅ​ផ្ទះ​នៅ​ពេលយប់​ក្រោយ​ខ្លាខាំ​ក្មេងស្រី​ម្នាក់​កាលពី​ខែ​ឧសភា​។​

​មនុស្ស​ជិត​២២៥​នាក់​ត្រូវបាន​សម្លាប់​ដោយ​ខ្លាខាំ​នៅ​ឥណ្ឌា​រវាង​ឆ្នាំ​២០១៤​និង​១០១៩ ហើយ​ខ្លា​ជាង​២០០​ក្បាល​ក៏ត្រូវ​អ្នក​បរបាញ់​សម្លាប់រ​វា​ង​ឆ្នាំ​២០១២​និង​២០១៨៕

​ឥណ្ឌា​ជា​ជម្រក​ខ្លា​ប្រមាណ​៧០​ភាគរយ​នៃ​សត្វ​ខ្លាំ​លើ​ពិភពលោក និង​ខ្លា​នៅក្នុង​ប្រទេស​នេះ​មាន​ប្រមាណ​២.៩៦៧​ក្បាល​