ដោយៈ ភ្នំសន្ទុក/កំពង់ធំ៖លោកស្រី លំ គន្ធារី អភិបាលរងខេត្ត កំពង់ធំ លោក ប្លុង ពុទ្ធកូរ៉ាសមាជិកក្រុមប្រឹក្សា ខេត្ត លោកឧត្តម សេនីយ៍ ទោ ហង្ស ថុល ជាសមាជិកក្រុមស្រាវជ្រាវ យុទ្ធសាស្ត្រ យោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន លោកស្រី មៀច សុភី និងលោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ព្រមទាំងក្រុមការងារ បាន នាំយកសម្លៀកបំពាក់ និងថវិកាមួយចំនួនដល់កុមារកំព្រាចំនួន ៥៦នាក់ អ្នកថែកុមារកំព្រាចំនួនប្រាំមួយនាក់ ស្ថិតនៅបុរីកុមារខេត្ត កំពង់ធំ ក្នុងភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។

លោកឧត្តមសេនីយ៍ទោ ហង្ស ថុល បានឱ្យដឹងថា ដោយមាន ការលើកទឹកចិត្ត ដល់បុរីកុមារកំព្រាខេត្តកំពង់ធំ យើងទាំងអស់ ក៏បានអំពាវនាពីសប្បុរសជនក្នុងនិងក្រៅប្រទេសដើម្បីឧបត្ថម្ភជាសម្ភារនិងថិកាដើម្បីគាំទ្រដល់កុមារកំព្រា។លោកឧត្តមសេនីយ៍ទោ ក៏បានថ្លែងអំណរគុណដល់បងប្អូនដែលគាំទ្រ និងឧបត្ថម្ភជា សាច់ប្រាក់ដើម្បីយកទៅទិញជាសម្លៀកបំពាក់ជូនដល់កុមារកំព្រានេះ ។

លោក ភិន រ៉ាមីន ប្រធានបុរីកុមារខេត្តកំពង់ធំបញ្ជាក់ថា កុមារកំព្រា ទាំង ៥៦នាក់ និងអ្នកថែទាំកុមារកំព្រា បានថ្លែងអំណរគុណដល់ សប្បុរសជន និងក្រុមការងារបានជួយឧបត្ថម្ភសម្ភារ និងថវិកា ដល់បុរីកុមារខេត្តកំពង់ធំ ក្នុងការដោះស្រាយទុក្ខលំបាកមួយចំនួន៕សរន