​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ មន្ត្រី​អ៊ុយ​ក្រែន​បាន​និយាយកាល​ពី​ថ្ងៃអា​ទិ​ត្យ​ថា ការវាយប្រហារ​មួយ​ប្រាវ​របស់​រុស្ស៊ី​បាន​ធ្លាក់ចំ​អាគារ​មនុស្ស​រស់​នៅ​និង​គោលដៅ​ជា​ច្រើន​ទៀត​នៅក្នុង​ទីក្រុង​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា​​របស់​អ៊ុ​យក្រែន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៧​នាក់​និង​របួស​រាប់សិប​នាក់​ទៀត ។​

​ការផ្ទុះ​នៅក្នុង​ទីក្រុង ដែល​ក៏​ស្ថិតក្នុង​តំបន់​ដែល​រុស្ស៊ី​កាត់​យក​ជា​ទឹកដី​របស់​ខ្លួន បាន​បំបែក​កញ្ចក់​បង្អួច​របស់​អាគារ​ក្បែរៗ​និង​បណ្តា​អោយ​អាគារ​ខ្ពស់​មួយរ​លំបាក់​មួយ​ចំណែក​។​

​ការវាយប្រហារ​ជា​ច្រើន​គ្រាប់​នេះ​កើតឡើង​ក្រោយ​ការផ្ទុះ​ដ៏​ខ្លាំង​មួយ​កាលពី​ថ្ងៃ​សៅរ៍​បណ្តាលអោយ​បាក់​ចំណែក​ស្ពាន​ដែល​ភ្ជាប់​ឧបទ្វីប​គ្រី​ម៉េជា​មួយ​រុស្ស៊ី​និង​ជា​ផ្លូវ​ដឹ​កញ្ជូន​សំខាន់តែ​មួយ​គត់​សំរា​ប់សង្គ្រាម​​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​ខាងត្បូង​។​

​មន្ត្រី​ក្រុង​បាន​និយាយថា គ្រាប់​រ៉ុក្កែត​បាន​វាយប្រហារ​ទីក្រុង​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា​កាល​ពី​រំលង​អធ្រាត ដោយ​បណ្តា​អោយ​ផ្ទះ​ឯកជន​យ៉ាងតិច​២០​និង​អាគារ​ផ្ទះល្វែង​៥០​រង​ការខូចខាត​។​យ៉ាងតិច​មនុស្ស​របួស​៤០​នាក់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​។​

​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ​រុស្ស៊ី​បាន​វាយប្រហារ​ទីក្រុង​ភាគ​ខាងត្បូង​នេះ​ម្តង​ហើយ​ម្តងទៀត នៅពេល​វា​បន្ត​ស្ថិត​ក្រោម​ការគ្រប់គ្រងរ​បស់​អ៊ុយ​ក្រែន​តែ​ជា​ផ្នែក​មួយ​នៃ​តំបន់​ដែល​ប្រធានាធិបតី​រុស្ស៊ី​ ទើប​ប្រកាស​ដាក់​ចូល​ក្នុង​ទឹកដី​រុស្ស៊ី​កាលពី​សប្តាហ៍​មុន​។​

​មនុស្ស​១៩​នាក់​ក៏​ត្រូវបាន​សម្លាប់​ក្នុង​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី លើ​អាគារ​មនុស្ស​រស់​នៅក្នុង​ទីក្រុង​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕

​រូបភាព​ផ្តល់​ដោយ​សេវា​សង្គ្រោះ​បន្ទាន់​របស់​អ៊ុ​យក្រែន បង្ហាញ​បុគ្គលិក​ជួយ​សង្គ្រោះ​នៅ​កន្លែង​អាគារ​លំនៅដ្ឋាន​ដែល​ខូចខាត​ដោយ​ការវាយប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​នៅ​ទីក្រុង​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា​កាលពី​ថ្ងៃ​៩​តុលា

ស្ពានភ្ជាប់គ្រីម៉េជាមួយរុស្ស៊ីបានផ្ទុះដាច់មួយកំណាត់កាលពីថ្ងៃសៅរ៍