​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ដរ​

​គុណសព្ទ​

​អំពី​រោគ​ដែល​រើ​ឡើង​ដោយ​ប៉ះទង្គិច​
​ដំបៅ​ដរ​, បូស​ដរ ជាដើម ។​

​ដរធរ​

​កិរិយាសព្ទ​

​អាមណាម​, ដាល​រាល​, សាយសុស ដោយនិយាយ​តៗ​គ្នា​ពីមួយ​ទៅមួយ​
​រឿង​សម្ងាត់​ហ្នឹង ឥឡូវ​វា​ដរធរ​សាយសុស​អស់​ទៅហើយ ។​

​ដរាប​

(​ដ៏​រ៉ាប​)

​និបាតសព្ទ​

​រៀងរាប​, ត្រឹម​, កំណត់​ត្រឹម​
​ដរាបណា​, ដរាប​ដល់​ថ្ងៃនេះ​; ដរាបណា​ខ្ញុំ​នឹង​វិល​មកដល់​វិញ​, ដរាប​នោះ​សឹម​យើង​នឹង​ទៅ​ជាមួយគ្នា​; អ្នក​នៅចាំ​ក្នុង​ទីនេះ​ចុះ​, ដរាបណា​តែ ( ត្រាតែ ) ខ្ញុំ​មកដល់​វិញ ។​

​កំដរ​

​កិរិយាសព្ទ​

​ធ្វើ​ឲ្យ​បានជា​គ្នា​
​កំដរគ្នា​; ដេក​កំដរ​, នៅ​កំដរ​, ទៅ​កំដរគេ ។​

​កិរិយាវិសេសន៍​

​ធ្វើ​ឲ្យ​បានជា​គ្នា​
​កំដរគ្នា​; ដេក​កំដរ​, នៅ​កំដរ​, ទៅ​កំដរគេ ។​

​ខ្ញុំកំដរ​

​នាមសព្ទ​

( ព​. បុ​. ) មនុស្ស​ដែល​នៅ​អាស្រ័យ​នឹង​គេ​ដូចជា​ខ្ញុំ​ដែល​គេ​លោះ​
​វា​ជា​ខ្ញុំ​កំដរគេ ( មានតែ​ក្នុង​សម័យបុរាណ ) ។​