ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ត្រដរ​

​កិរិយាសព្ទ​

​ខំប្រឹង​, ​ខំ​ស្ទុះ​ឡើង ដោយ​កម្លាំង​យ៉ាងតិច​
​មនុស្ស​លង់ទឹក​ខំប្រឹង​ត្រដរ​ងើប​ហែល​; រកស៊ី​ទាំង​ត្រដរ​; ខំ​ត្រដរ​ដើរ​ទាំង​ឈឺចាប់ ។​

​និរន្ដរ​

(​និ​រ៉​ន់​-​ដ​)

​កិរិយាវិសេសន៍​
( ម​. ព​. និរន្ដរ៍ ) ។​

​និរន្ដរ៍​

(​និ​រ៉​ន់​)

​កិរិយាវិសេសន៍​

( បា​. ) ដែល​ឥតមាន​ចន្លោះ​, ជានិច្ច​, ឥត​ស្រាក​, ឥត​ឈប់​, ឥត​ល្ហែ​
​សូម​លោក​បាន​ប្រកបដោយ​សេចក្តីសុខ​ជានិច្ច​និរន្ដរ៍ !

​វេស្សន្ដរ​

(​វេស​-​សន់​-​តៈ​រ៉ៈ ឬ –​សន់​-​ដ​)

​នាមសព្ទ​

( បា​. < វេស្ស “​ឈ្មួញ​; ពួក​ជន​វេស្សៈ​” + អន្តរ “​ចន្លោះ​; រវាង ពាក់កណ្ដាល​”; សំ​. វៃ​ឝ្យា​ន្ត​រ < វៃ​ឝ្យ + អន្តរ ) រវាង​ឬ​ទី​ពាក់​កណ្ដាលផ្លូវ​ពួក​វេស្សៈ ។ ព្រះនាម​ពោធិសត្វ​ក្នុង​មហា​វេស្សន្តរជាតក ( បានជា​ថ្វាយ​ព្រះនាម​ដូច្នេះ ព្រោះ​ទ្រង់​ប្រសូត​ក្នុង​ពាក់កណ្ដាល​ទីប្រជុំ​ផ្លូវ​ពួក​វេស្សៈ ) ។ វេស្សន្តរជាតក ( វេស​-​សន់​-​តៈ​រ៉ៈ​ជាដក់ ) ឈ្មោះ​គម្ពីរ​ជាតក សម្ដែង​រឿង​ព្រះ​វេស្សន្តរ ( គម្ពីរ​មហាជាតក៍ ) ។​

​សីទន្ដរ​

(—​ទ័ន​-​ដ​)

​នាមសព្ទ​

( បា​. ) សមុទ្រ​ឥត​សរសៃ​, សមុទ្រ​ទឹកកក ។​