​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​អន្ដរ​!

(​អន់​-​ដ ឬ អន់​-​ដ៏​)

​ឧទានសព្ទ​

​ពាក្យ​ជេរ​សាមញ្ញ​ប្រើ​កាត់​ខ្លី​អំពី​ពាក្យ អន្ដរធាន​! ជេរ​គ្នា​លេង​ដោយ​សេចក្ដី​ស្និទ្ធស្នាល​ស្មោះស្មើ​
​អា​អន្ដរ​! កុំ​លេង​ច្រើនពេក​!, មេ អន្ដរ​! ឲ្យ​មក​អញ​! ( មើល​ក្នុង​ពាក្យ អន្ដរធាន ផង ) ។​

អន្ដរធាន​

(​អន់​-​តៈ​រ៉ៈ​ធាន ឬ អន់​-​ដ​-​ធាន​)

​នាមសព្ទ​

( សំ​. បា​. ឬ សំ​. អន្ត​ធ៌ា​ន ) ការបាត់​; ការ​ខូច​, សេចក្ដី​វិនាស : នាំ​បណ្ដាល​ឲ្យ​មាន​អន្ដរធាន ។ ខ្មែរ​ច្រើន​ប្រើ​ជា កិ​. ជាង ( អ​. ថ​. អន់​
-​ដ​-​ធាន ) “​បាត់​, បាត់ទៅ​; ខូច​, ខូច​បង់​, វិនាស​, អន្តរាយ​” : អន្ដរធាន​ទ្រព្យធន​អស់រលីង ។ ប្រើ​ជា​ពាក្យ​ជេរ​គ្នា​លេង ដោយ​សេចក្ដី​ស្និទ្ធស្នាល​ស្មោះស្មើ​ក៏មាន : អន្ដរធាន​! មកពី​អង្កាល់ ?; អា​អន្ដរធាន​! កុំមក​វីវរ​ជិត​អញ​! ( ព​. សា​. ) ។ អន្ដរធាន​ទៅ​! ខូច​ទៅ​! , វិនាស​ទៅ​! ( ពាក្យ​ឧទាន​ផ្ដន្ទា ) ។​

​ឧត្ដរ​

(​អ៊ុត​-​ដ​)

​គុណសព្ទ​

( សំ​. បា​. ) ខ្ពស់​; លើ​; ឆ្វេង​; ក្រោយ​; ខាងលើ​; ខាង​ខ្ពស់​; ខាងជើង​; ខាងឆ្វេង​; ខាងចុង​; ខាងក្រោយ​
​ទិសឧត្ដរ ទិស​ខាងជើង ។​
​បើ​រៀង​ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. អ៊ុត​-​តៈ​រ៉ៈ ( ចួន​ថា អ៊ុត​-​ដ តាម​ទម្លាប់​ស្រួល​មាត់ ), ដូចជា ឧត្ដរកាយ រាងកាយ​ប៉ែក​ខាងលើ​; រូប​កាយ​ខ្ពស់ ។ ឧត្ដរកាល អនាគតកាល ។ ឧត្ដរកុរុ ឬ ឧត្ដរកុរុទ្វីប ឈ្មោះ​មហាទ្វីប​មួយ​នៅក្នុង​ទិសាភាគ​ខាងជើង​ភ្នំ​សិនេរុ​( តាម​ភូមិសាស្ត្រ​បុរាណ ); ខ្មែរ​ច្រើន​ហៅ​ក្លាយជា ឧត្ដរករោទ្វីប ( អ៊ុត​-​ដ​-​កៈ​រ៉ោ​– ) ឧត្ដរ​ទិសា ភាគ ប៉ែក​ទិស​ខាងជើង ។ ឧត្ដរនិកាយ ពួក​ខាងជើង គឺ​ពួក​ពុទ្ធសាសនិក​ខាង​លទ្ធិ​មហាយាន ( ព​. ផ្ទ​. ទ​កិ្ខ​ណ​និកាយ ) ។ ឧត្ដរប័ដ សំពត់​សម្រាប់​ពានា ឬ​សំពត់​បង់ក​, សំពត់​ដណ្ដប់ ( ហៅ​ឧត្ដរពស្ត្រ ឬ –​ព័​ស្ត្រ ក៏បាន ) ។ ឧត្ដរលុប ឬ​–​លោប ( ព​. វ​. ) លុបអក្សរ​ឬ​បទ​ខាងចុង​, ដូចជា អាដានា​ដិ​យៈ > អាដានា​; ឪពុក > ឪ ជាដើម ។ ឧត្ដរាព័ត៌ ឬ ឧត្ដរាវដ្ដ ដំណើរ​វិល​ទៅខាង​ឆ្វេង ដើរ​ជា​ឧត្ដរាព័ត៌ ដើរ​វិល​ទៅខាង​ឆ្វេង​ជុំវិញ​ទីណា​មួយ : ហែសព​ជា​ឧត្ដរាព័ត៌​បី​ជុំ​បារាំកំពូល​រួចហើយ​លើកសព​ទៅ​តម្កល់​លើ​ជើងថ្ករ ( តាម​ទម្លាប់​ខ្លះ ) ។ ព​. ផ្ទ​. ទក្ខិណាព័ត៌ ឬ ទក្ខិណាវដ្ត ។ ឧត្ដរាភិមុខ ដែលមាន​មុខ​បែរ​ចំ​ទៅ​ខាងជើង ។ ឧត្ដរាសង្គ ( –​សង់ ) សំពត់​ពានា​, សំពត់​បង់ក ( វេ​វ​. ឧ​ត្ត​រ​ប័​ដ​, ឧត្ដរពស្ត្រ ) ។ ព​..​ពុ​. ចីពរ : ភិក្ខុ​តម្រួត​ឧត្ដរាសង្គ​ជាមួយនឹង​សង្ឃាដី ហើយ​ឃ្លុំ​ជា​បរិមណ្ឌល ដើរចូល​ទៅក្នុង​ភូមិ ។ ឧត្តរា​សា​ឍ (​ឈ្មោះ​នក្សត្រ​ទី ២១; ខែអាសាឍ​ក្រោយ​; ខ្មែរ​ធ្លាប់​ប្រើតែ ទុតិយាសាឍ ។ បុព្វាសាឍ ឈ្មោះ​នក្សត្រ​ទី ២០; ខែអាសាឍ​មុន​; ខ្មែរ​ធ្លាប់​ប្រើតែ បឋមាសាឍ ឬ​ប្រថមាសាឍ​)​។​ល ។ ព​.​កា​. ប្រើ​ជា ឧត្ដរៈ​, ឧត្ដ​រា​, ឧត្តរោ​, ឧត្ដ​រំ ( អ​. ថ​. –​រ៉័​ង ) ក៏បាន តាម​គួរ​ដល់​ការប្រកប​; ផ្លាស់ រ ជា ល > ឧត្ដល​, ឧត្ដលា​, ឧត្ដលោ ក៏បាន ( អ​. ថ​. អ៊ុត​-​ដល់​, –​តៈ​ល៉ា​, -​ត​ល៉ោ ) ។​

​ឧត្ដរមានជ័យ​

(​អ៊ុត​-​ដ​-)

នាមសព្ទ​

​ឈ្មោះ​ខេត្ត​មួយ​នៃ​កម្ពុជរដ្ឋ​, បំបែក​ចេញពី​ខេត្តសៀមរាប​ហើយ​តែងតាំងឡើង​ពី​ឆ្នាំ ១៩៦៦ ( ព្រះរាជក្រម​លេខ ២៨២-​បរ ចុះ​ថ្ងៃទី​១ មីនា ១៩៦៦ ) ។​

​កណ្ដាប់ចង្អេរ​

​នាមសព្ទ​

​ឈ្មោះ​ឈើ​វល្លិ​មួយ​ប្រភេទ ដើម​ធំ​ច្រើន​ប្រើ​ជា​ឧស​, ជា​ថ្នាំ​
​ដើម​កណ្តាប់ចង្អេរ ។​
​អវយវៈ​ដែលជា​កណ្តាប់​របស់​ក្រពះ​សត្វ​ស៊ី​ស្មៅ មាន​គោក្របី​ជាដើម ក៏​ហៅ កណ្តាប់ចង្អេរ ដែរ ។​