ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​ក្រឡាដុងដោរ​

​នាមសព្ទ​

( ព​. បុ​. ) ផ្ទៃដី​ព្រៃ ។​

​ខ្យាដំរី​

​នាមសព្ទ​

​ឈ្មោះ​សត្វ​មាន​ពិស​មួយ​ប្រភេទ សន្តាន ខ្ទួយ តែ​ធំ​ជាង​ខ្ទួយ សម្បុរ​ខ្មៅ មាន​តង្កៀប កន្ទុយ​វែង​មាន​ទ្រនិច ។​

​គណៈរដ្ឋមន្ត្រី​

​នាមសព្ទ​

( បា​. គណ​រដ្ឋ + សំ​. មន្ត្រី ) ពួកក្រុម​នៃ​រដ្ឋមន្ត្រី ដែលមាន​នាយករដ្ឋមន្ត្រី​មួយរូប​ជា​ប្រមុខ ។​

​ឆ្ដោរ​

​នាមសព្ទ​

​ដុំ​មាស​. . . ។​

​ជដាធរ​

(​ជៈដា​ធៈ​រៈ ឬ​–​ធ​)

​នាមសព្ទ​

( សំ​. បា​. ) អ្នកទ្រទ្រង់​ផ្នួងសក់​, អ្នក​ទុក​ផ្នួងសក់ ( តាបស ) ។​