​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​កណ្ដារ​

​នាមសព្ទ​

​ដែក​សម្រាប់​ក្ដារ​, ( គ្រឿង​ជាងឈើ )
​ដែកកណ្ដារ ។​

កណ្ដុរ​

​នាមសព្ទ​

​សត្វចតុប្បាទ​តូច​មួយ​ប្រភេទ ក្នុង​ពួក​សត្វ​មាន​ដោះ ជា​សត្វ​ឲ្យ​ទុក្ខ​ដល់​មនុស្ស​ដោយហេតុ​បំផ្លាញ មាន​កាត់សំពត់​អាវ​ជាដើម ។ កណ្ដុរ​មាន​ច្រើនយ៉ាង មាន​កណ្ដុរ​ល្មែះ​, កណ្ដុរប្រែង​ជាដើម ។​

​កណ្ដៀរ​

នាមសព្ទ​

​ឈ្មោះ​សត្វល្អិត​មួយ​ពួក​ក្នុង​ពួក​កណ្តាច់ ចេះ​ពូនដី​ឲ្យ​កើតជា​ដំបូក ជា​ត្រោក​បាន ។​

​កន្ទុយដំរី​

​នាមសព្ទ​

​ឈ្មោះ​ស្មៅ​មួយ​ប្រភេទ ប្រហែល​នឹង​កន្ទុយដំរី​
​ស្មៅ​កន្ទុយដំរី ។​

​គុណសព្ទ​

( ពាក្យប្រៀប ) រួញ​ទញ់​ទាល់​; ពាក្យ​នេះ​មិនសូវ​ប្រើ​ក្នុង​សំបុត្រស្នាម​ទេ ។​

​កន្ទ្រោកដំរី​

​នាមសព្ទ​

​ឈ្មោះ​ឈើ​មួយ​ប្រភេទ ស្លឹក​ស្រដៀង​នឹង​ទ្រលឹងទឹង តែមាន​មមីស ។​