ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

ជណ្ដើរ​

នាមសព្ទ​

​ប្រដាប់​មាន​កាំ​ជា​ជាន់ៗ ឬ​ជា​ថ្នាក់ៗ​ភ្ជាប់​ទៅនឹង​មេ​ទាំងពីរ​ខាង សម្រាប់​ជាន់​ដើរ​ឡើង​ចុះ​
​ជណ្ដើរ​ឈើ​, ជណ្ដើរថ្ម ឬ ឥដ្ឋ ( ម​. ព​. អណ្ដើរ ផង ) ។​

​ជណ្ដើរស្វា​

​នាមសព្ទ​

​វល្លិ​មួយ​ប្រភេទ រាង​សំប៉ែត កង្កាញ់​ផ្នត់ៗ ច្រើន​ដុះ​វារ​ឡើងដើមឈើ​ធំៗ ( បានជា​ហៅ​ដូច្នេះ ទំនងជា​ស្វា​តែង​ឡើង​ចុះ​តាម​វល្លិ​នេះ ដែល​ទុកជា​ជណ្ដើរ​របស់​វា ) ។​

​ដងក្ដារ​

​នាមសព្ទ​

​គ្រឿង​រចនា​គ្រឹហា មាន​សណ្ឋាន​ជា​តួខ្លួន​នាគ ប្រើ​ដាក់​ភ្ជាប់​ពី​គល់​ជហ្វា​មក​ភ្ជាប់​នឹង​នាគ​សន្លឹក ជា​គ្រឿង​វិហារ​ឬ​ប្រាសាទ ។​

​ដងបង្ហួរ​

​នាមសព្ទ​

​ទង​សរសៃ​ធំ​ជា​បំពង់​បស្សាវ​
​នៃ​មនុស្ស​ឬ​សត្វចតុប្បាទ​ពួក​ខ្លះ ។​

​ដងព្រៃ​

​នាមសព្ទ​

​ជួរ​ព្រៃ​ឬ​តួ​បណ្ដោយ​ព្រៃ​
​ដើរ​កម្សាន្ដ​តាម​ដងព្រៃ ( បា​. វនសណ្ឌ ) ។​