ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ចូរ​កុំ​មានចិត្ត​លោភលន់​ដោយ​ចង់​មាន ចង់​បានឱ្យ​ហួសប្រមាណ​ពេក ប្រយ័ត្ន​បែរជា​កើតរឿង​រាវ​អាច​ខាតបង់​លាភសក្ការៈ​វិញ​។​ការប្រកប​ការងារ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រលូន​ល្អ ដូច្នេះ​លោកអ្នក​ត្រូវ​ចេះ​រវៀសរវៃ​ញាប់ដៃ​ញាប់ជើង​បន្តិច ព្រោះ​ពេលវេលា​ជា​មាសប្រាក់ ធ្វើ​ច្រើន​បាន​ច្រើន​។ការធ្វើជំនួញ​មានការ​ចម្រើន​លូតលាស់​ទៅមុខ​ជា​លំដាប់ ហើយ​បើ​មាន​បើក​របរ​ថ្មីៗ​ផង​គឺ​ប្រៀបដូចជា​ដាក់ចុះ​ដុះ​តាម​ដៃ​ដូច្នេះ​ដែរ​។​
ចំពោះ​គូ​ស្នេហា​ប្តី​ប្រពន្ធ​រយៈពេល​នេះ​មាន​ភាព​ល្អូកល្អិន​គ្រាន់​គាប់ប្រសើរ និង​មាន​សុភមង្គល​ក្នុង​ក្រុមគ្រួសារ​ទៀតផង​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​លោកអ្នក​គប្បី​អត់ធ្មត់ និង ដោះស្រាយ​រឿង​រាវ​ដែល​កើតឡើង​ដោយ​ប្រើ​បញ្ញា​ជា​អាវុធ​ទើប​ជាការ​ល្អ​បំផុត​។​នៅថ្ងៃនេះ​លោកអ្នក​អាច​ដំណើរ​ការងារ​ទាក់ទង​នឹង​បញ្ហា​ប្រាក់កាស​ពីព្រោះ​នឹង​ផ្តល់​ផល​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​ពេញចិត្ត​ជានិច្ច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ វិញ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ក្តី​តែង​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​សោះកក្រោះ​បន្តិច​ព្រោះតែ​ម្នាក់​ម្នាក់ៗ​ប្រកាន់​ចិត្តខ្លាំង​រៀងៗ​ខ្លួន​៕

 

​ឆ្នាំខាល​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​មាន​ភាព​សុខដុម​ល្អប្រសើរ ហើយ​រាល់​កិច្ចការ​អ្វី​ក៏​លូតលាស់​ឈាន​ទៅមុខ​គួរសម​ដែរ​។​នៅថ្ងៃនេះ​យីអ៊ុន​ងើបឡើង​ខ្ពស់ ម្ល៉ោះហើយ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តែង​ផ្តល់​ផល​ល្អ​សម្រាប់​ក្នុងការ​សម្រុក​ការងារ​ឬ​ធ្វើ​អ្វីមួយ​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​បើកហាង​ថ្មី​ក៏​ជា​ពេលវេលា​ល្អ​ប្រពៃ​ណាស់​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កើត​មានការ​ប្រចែប្រច័ណ្ឌ​ច្រើន ម្ល៉ោះហើយ​បើ​មិនចេះ​កាត់បន្ថយ​ទេ​ពិតជា​មានរឿង​បែកបាក់​រង់ចាំ​នា​ថ្ងៃ​ខាងមុខ​ពុំខាន​៕

 

​ឆ្នាំថោះ​

 

​រាសី​ល្អជា​មធ្យម​។ ការរស់នៅ​លោកអ្នក​តោង​តែ​ចងចាំ​ថា កុំ​រកបាន​ដោយ​តានតឹង តែ​ចាយ​ធូរ​ឱ្យសោះ​ប្រយ័ត្ន​ជួប​បញ្ហា​ខ្វះ​ថវិការ​ទៅ​ពឹងពាក់​អ្នកដទៃ​គេ​ប្រមាថមើលងាយ ។​ការប្រកប​ការងារ បើ​លោក​អ្នកមាន​បញ្ហា​អ្វី​តែង​ចាប់ផ្តើម​ធូរស្បើយ​ពី​ទុក្ខលំបាក​មួយចំនួន​បន្តិច​វិញ ហើយ​បើ​ចង់​ដោះស្រាយ​អ្វីមួយ​តែង​ជោគជ័យ​ដូច​គាប់​បំណង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួយ​ដូរ​បើ​ចង់​បោះទុន​តូចធំ​មិនមាន​អ្វី​ទាស់ខុស​ទេ​ព្រោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ក៏​សម​ដូច​ប្រកប​។​
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​ចូរ​ប្រយ័ត្ន​អ្នក​ទី​បី​ចូលមក​ឡូកឡំ​នាំ​កើតរឿង​រាវ​ប្រេះឆា​ដោយ​ប្រការ​ណាមួយ​៕

 

​ឆ្នាំរោង​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ថ្ងៃនេះ​ដំណើរ​ជីវិត​លោកអ្នក​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង ពីព្រោះថា​ងាយ​ជះ​ផល​អាក្រក់​មកវិញ​ណាស់​។​ទោះជា​លោកអ្នក​ប្រកបការងារ​អ្វី​ក៏ដោយ ចូរ​កុំ​ធ្វេសប្រហែស​ឱ្យសោះ ជាពិសេស​ចំពោះ​អ្នក​ដែល​ប្រកបការងារ​នៅ​ទី​ខ្ពស់ៗ​តោង​តែ​ប្រយ័ត្នប្រយែង​ក្រែង​ជួប​គ្រោះ​រអិល របូតដៃជើង​នាំឱ្យ​រងរបួស​ឬ​រហូតដល់​អាច​ក្ស័យ​អាយុសង្ខារ​ទៀតផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម ដោយ​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គួរ​ជាទី​កក់ក្តៅ តែ​យ៉ាងណា​ឱ្យ​ប្រយ័ត្ន​ជួប​គ្រោះ​បាត់​របស់របរ​បន្តិច​។
សម្ព័ន្ធ​គូស្នេហ៍​កំលោះ​ក្រមុំ​កុំ​គប្បី​យក​ភាព​មោហៈ​ទោសៈ​ដាក់ខ្លួន​នាំ​តែ​កើតរឿង​រាវ​រកាំរកូស​ឈាន​មិន​ដល់​ខ្លោងទ្វារ អាពាហ៍ពិពាហ៍​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ខ្ពស់ត្រដែត​។​ក្នុងថ្ងៃនេះ​ឃើញថា​ផ្តល់​ផល​ល្អ​ច្រើន​បន្តិច​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​បញ្ហា​ប្រាក់កាស​អ្វីមួយ​ពីព្រោះថា​ផល​ល្អ​តែង​ហុច​មកវិញ​ជានិច្ច​។​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់ ដូចនេះ​លោកអ្នក​អាច​សម្រុក​ការងារ​ពេញទី​បាន​ហើយ ពីព្រោះថា​ផល​ល្អៗ​តែង​ឆ្លើយតប​មកវិញ​ពុំខាន​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ជួប​រឿង​ប្រទាំង​ប្រទើស​ច្រើន​បន្តិច​តែ​យ៉ាងណា​ប្រាក់ចំណូល​គ្រាន់​នៅ​មួយ​ទប់ទល់​ផងដែរ​។​
ចំពោះ​គូ​ស្នេហា​ដែល​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ ក្នុង​រយៈពេល​នេះ​អាច​ពិគ្រោះ​ពិភាក្សា​រឿង​រៀប​អាពាហ៍ពិពាហ៍​បាន​ហើយ​៕

 

​ឆ្នាំមមី​

 

​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈ​ពេលនេះ​មុននឹង​លោកអ្នក​ហា​និយាយស្តី​អ្វី​ត្រូវ​ចេះ​ប្រយ័ត្ន​មាត់ក បន្តិច​ព្រោះ​កាលបើ​មាន​ពាក្យសម្តី​និយាយ​ជ្រុលជ្រួស​លើ​អ្នកដទៃ​តិច​ឬ​ច្រើន អាច​បង្ក​ជា​ទំនាស​វិវាទ​ឡើង​។​ការប្រកប​ការងារ​ពុំ​មាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ​គឺ​ដូច​សព្វមួយដង​។​ការប្រកប​របរ​រក​ស៊ី​ជួញដូរ​បើ​លោកអ្នក​ចង់​បើក​របរ​ថ្មីៗ​មិន​ទាស់ខុស​អ្វី​ដែរ​ពីព្រោះថា​ផល​ដែលជា​ផ្លែផ្កា​តែង​ឆ្លើយតប​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​ជានិច្ច​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាព​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕

 

​ឆ្នាំមមែ​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​មិន​ថា​ទៅ​ទីណា តែងមាន​ក្រុមមនុស្ស​បង្កបញ្ហា​ថ្នាំងថ្នាក់​ខ្លះៗ​កើតឡើង​ហើយ​ពិសេស​ងាយ​យល់​ខុស​ទៀតផង​។​ការប្រកប​ការងារ​នៅក្នុង​ថ្ងៃនេះ​លោកអ្នក​ងាយ​ត្រូវ​ក្រុម​មនុ​សុ្ស​បង្កបញ្ហា​ឬ ខឹងសម្បា​ក្នុង​រឿង​អ្វីមួយ ហើយ​ពិសេស​គេ​អាច​កើតជា​គំនុំ​ដោយសារតែ​សម្តី​មិនចេះ​ទប់​របស់​អ្នក​។​សម្រាប់​ការប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាចមាន​បាតុភាព​រកាំរកូស​ខ្លះៗ​កើតឡើង ដូចនេះ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​ធ្វើ​មិនដឹងមិនឮ​ចំពោះ​រឿង​រាវ​ខ្លះ​ទើប​ប្រសើរ​បំផុត​។​
ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

 

​ឆ្នាំវក​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះ​មានរឿង​អ្វី​ក៏ដោយ​ចូរ​លោក​អ្នកចេះ​រំងាប់​ចិត្ត​ឱ្យ​ត្រជាក់ ដាច់ខាត​មិនត្រូវ​តបត​ដោយ​កំហឹង​ទល់នឹង​កំហល់​ឡើយ ទើប​រឿង​តូច​មិន​ក្លាយជា​រឿង​ធំ​។​ចំពោះ​បុគ្គលិក កម្មករ ដែល​បម្រើ​ការងារ​តាម​បណ្តា​ក្រុមហ៊ុន ឬ​រោងចក្រ​នានា ចូរ​កុំ​បង្ករឿង​ឈ្លោះប្រកែក​ជាមួយ​ចៅហ្វាយនាយ​ឱ្យសោះ ប្រយ័ត្ន​បាត់បង់​តួនាទី និង​កន្លែង​ការងារ​។​ចូរ​អ្នក​កុំ​រកបាន​ដោយ​តានតឹង តែ​ចាយ​ធូរ​ឱ្យសោះ​ប្រយ័ត្ន​ពេល​ខ្វះមុខខ្វះក្រោយ​មិន​ងាយ​រត់ទៅរក​គេ​សោះឡើយ​។​
​គូស្នេហ៍​ប្រុស​ស្រី​កើត​មានការ​រកាំរកូស​ចំពោះ​គ្នាច្រើន​៕

 

​ឆ្នាំរកា​

 

​រាសី​ខ្ពស់ត្រដែត​។​ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក ត្រូវ​ជម្រុះ បញ្ហា​ខ្ជិលច្រអូស បញ្ហា​ស្ពឹក​ស្រពន់​ចេញ​ហើយ​ត្រូវ​រវាសរវៃ​ការងារ​ទើប​ផល​ចម្រុងចម្រើន​លូតលាស់​នឹងមាន​ភាពប្រសើ​រ​ជាង​នេះ​ទៅរួច​។​ការប្រកប​ការងារ​មានការ​ជឿនលឿន និង ធ្វើ​អ្វី​ក៏​តែងមាន​ក្រុមមនុស្ស​ជួយ​ជ្រោមជ្រែង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ដោយ​ទ្រង់ទ្រាយ​ធំ និង​អាច​ចេញទៅ​រកស៊ី​ឆ្ងាយ​ជិត​តែង សម​ដូច​ប្រកប ហើយ​ការរក​ផល​កម្រៃ​ក៏​គ្រាន់បើ​ជាង​មុន​ផង​។​
រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​លោកអ្នក​អាច​សាង​ស្នេហ៍​ចាស់​ថ្មី​ដោយ​មិនមាន​ឧបសគ្គ​អ្វី​រារាំង​ច្រើន​នោះដែរ​៕

 

​ឆ្នាំច​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​បើ​លោកអ្នក​មាន​បញ្ហា​អ្វីមួយ​ត្រូវ​ចេះ​ទប់ទល់​ឱ្យបាន​ល្អ​នោះ​បញ្ហា​តូចធំ​គ្មាន​បញ្ហា​ចោទឡើង​ច្រើន​ឡើយ ។​ការប្រកប​ការងារ​ជួប​បញ្ហាលំបាក​ច្រើន និង​ពិសេស​កិច្ចការងារ​ធ្វើ​មិនបាន​ដូច​បំណង​ថែមទៀត​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ត្រូវ​រត់ទៅរក​អតិថិជន ហើយ​ត្រូវ​ស្វះស្វែង​បន្តិច​ទើប​រកប្រាក់​ចំណូល​គ្រាន់​បំពេញ​ក្រពះ​ទៅរួច​។
រីឯ​បញ្ហា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​លោកអ្នក​តោង​តែ​ចេះ​កាត់បន្ថយ​ការចង់​យកឈ្នះ​ចាញ់​គ្នា​ទើប​គ្មាន​រឿង​រាវ​ចម្រូងចម្រាស​កើតឡើង​៕

 

​ឆ្នាំកុរ

 

​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​លោកអ្នក​នៅពេលនេះ​ចូរ​ប្រយ័ត្ន​អ្នក​ក្រៅ​នាំពាក្យ​មក​អុជអាល​នាំ​កើត​ទំនាស់​ជាមួយ​អ្នកដទៃ​កើតឡើង​។​ការប្រកប​ការងារ​លោក​អ្នក​នៅ​ទទួលរង​ប៉ះទង្គិច​ជាមួយ​ក្រុមមនុស្ស និង ធ្វើ​កិច្ចការងារ​អាច​ត្រូវគេ​ចោទប្រកាន់​អ្វីមួយ​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​វិញ​មានការ​រីកលូតលាស់​ទៅមុខ​ល្អ​គួរសម ហើយ​បើ​ចង់​ទិញ​ទំនិញ​អ្វីមួយ​យូរ​មកហើយ​គ្រាន់​ទុកជា​ការជួញដូរ​នៅ​ថ្ងៃ​ខាងមុខ​ក៏​ជា​ឱកាសល្អ​ផងដែរ​។
​រីឯ​បញ្ហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​ពេលនេះ​អាច​ជួប​ដូច​គាប់​បំណង​៕