ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ក្រុមហ៊ុនឃុនអភិវឌ្ឍន៍ រោងចក្រផ្គត់ផ្គង់ទឹកស្អាត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានឧបត្ថម្ភសម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ជូនរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ជួយពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ នាបច្ចុប្បន្ននេះ ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថាៈ ក្នុងនាមរដ្ឋបាល ខេត្តបន្ទាយមានជ័យ សូមថ្លែងអំណរគុណក្រុមហ៊ុនឃុនអភិវឌ្ឍន៍ រោងចក្រផ្គត់ផ្គង់ទឹកស្អាត ខេត្តបន្ទាយមានជ័យ ដែលបានចូលរួមឧបត្ថម្ភនូវអំណោយដ៏សំខាន់ និងចំពេលមានសេចក្តី ត្រូវការ មានសម្ភារៈប្រេីប្រាស់ គ្រឿងឧបភោគបរិភោគទាំងនេះ ។

លោកបានបន្តថាៈ រដ្ឋបាលខេត្ត នឹងប្រើប្រាស់អំណោយទាំងនេះ ឱ្យចំបំណងចង់បានរបស់ ក្រុមហ៊ុន និងរដ្ឋបាលខេត្ត ពោលគឺ នឹងផ្តល់ជូនប្រជាពលរដ្ឋដែលបាននឹងកំពុងរងគ្រោះ ដោយទឹកជំនន់ ក្នុងទូទាំងខេត្ត។

សូមបញ្ជាក់ថា អំណោយទាំងនោះ រួមមាន មីចំនួន ២០០កេស ត្រីខ ៣០០យួរ ទឹកសុទ្ធវីតាល់ ៥០កេស ទឹកផ្លែឈើ ៥០កេស នំធុង ១៥កេស ទឹកសុីអុីវ និងទឹកត្រី៥០ យួរ តង់មានជើងចំនួន ៦តង់ និងប៉ៅអុីបត់ចំនួន ១០ ៕ V / N

រូបថត : ( លោក អ៊ុ រាត្រី បានថ្លែងអំណរគុណដល់តំណាងក្រុមហ៊ុន ឃុន អភិវឌ្ឍន៍ រោងចក្រផ្គត់ផ្គង់ទឹកស្អាតខេត្តបន្ទាយមានជ័យ ដែលបានឧបត្ថម្ភសម្ភារៈប្រើប្រាស គ្រឿងឧបភោគបរិភោគជូនរដ្ឋបាលខេត្តដើម្បីប្រើប្រាស់ជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ )