​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការ​ធ្លាក់ភ្លៀង​ខ្លាំង​បាន​វាយប្រហារ​នៅ​ភាគ​ច្រើន​ក្នុង​ប្រទេស​ថៃ​ជា​ថ្មី​កាលពី​ថ្ងៃអាទិត្យ ដោយ​បង្ក​ការ​ជន់​លិច​ជាទូទៅជាពិសេស​នៅ​តំបន់​ឦសាន​និង​កណ្តាល​ប្រទេស​។​

​នៅក្នុង​ខេត្ត​អ៊ូ​បុន រ៉ា​ចា​ថា​នី (Ubon Ratchathani) មនុស្ស​ជិត​២០.០០០​នាក់​ត្រូវបាន​ជម្លៀស​ទៅកាន់​ជម្រក​បណ្តោះអាសន្ន​ចំនួន​៨៥​នៅពេល​ទឹកជំនន់​ពន្លិច​ភូមិ​ជាង​១.០០០​។​

​ក្នុងពេល​ជាមួយគ្នា សភាពាណិជ្ជកម្ម​ខេត្ត​បាន​ប៉ាន់ស្មាន​ថា ជំនន់​ឆ្នាំនេះ​បង្ក​ការខូចខាត​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ប្រមាណ​៥​ពាន់​លាន​បាត​(១៣៣​លាន​ដុល្លារ​អាម៉េរិក​) នៅពេល​ប្រជាជន​បាន​ត្អូញត្អែរថា​ពួក​​គេ​ទទួលបាន​ជំនួយ​ត​តិចតួច​។​

​យោងតាម​ទីភ្នាក់ងារ​គ្រោះមហន្តរាយ មនុស្ស​ជាង​២​សែន​គ្រួសារ​នៅ​៥៤​ខេត្ត​របស់​ថៃ​បាន​រងគ្រោះ​ដៅ​យ​ទឹកជំនន់​នៅ​រយៈពេល​ដប់​ថ្ងៃ​កន្លង​មក​គិត​ត្រឹម​ថ្ងៃ​សៅរ៍​។​

​ទឹកជំនន់​ជា​បញ្ហា​តាម​រដូវ​នៅ​ថៃ តែ​ការ​ជន់​លិច​នៅ​ឆ្នាំ​នេះ​មាន​សភាព​អាក្រក់​ដែល​ពង្រីក​បន្ថែម​ដោយ​ព្យុះ​ណូរុ ដែល​បាន​វាយប្រហារ​ព្រះរាជាណាចក្រ​នេះ​កាលពី​ចុង​ខែ​កញ្ញា​។​

​អាជ្ញាធរ​កាលពី​ពេល​ថ្មីៗ​បាន​ព្រមាន​ថា រដ្ឋធានី​បាងកក​និង​បណ្តា​ខេត្ត​ដទៃ​ទៀត​តាម​បណ្តោយ​ទន្លេ​ចាវ​ប្រា​យ៉ា អាច​ប្រឈម​ការ​គំរាម​ធ្ងន់ធ្ងរ​ពី​ទឹក​ហូរ​ចុះ​មក​ពី​ខ្សែទឹក​ខាងលើ​ដែលវាហួស​ពី​សមត្ថភាព​អាង​ទន្លេ​​និង​ទំនប់​ទឹក​អាច​ទទួលយកបាន​។​ទំនប់​អាង​ទឹកធំៗ​កំពុង​ស្តុក​ទឹក​ឈាន​ដល់​កំរិត​អតិបរមា​របស់​វា នៅពេល​អាជ្ញាធរ​បង្ខំ​អោយ​បញ្ចេញ​ទឹក​ដែល​នាំអោយ​ទឹក​តាម​ទន្លេ​នៅ​ខ្សែទឹក​ខាងក្រោយ​ឡើងជោរ​​ជ​ន់​៕

​បុគ្គលិក​ជួយសង្គ្រោះ​នៅក្នុង​ទូក​ធ្វើដំណើរ​កាត់​ផ្លូច​ជន់​លិច​មួយ​ក្នុង​ខេត្ត​អ៊ូ​ប៊ុន រ៉ា​ត​ចា​ថា​នី​កាលពី​ថ្ងៃ​៩​តុលា