ដោយៈ សុវណ្ណ /​ រតនគិរីៈ កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ មានករណីបាក់រណ្ដៅត្បូង នៅភូមិ១ ឃុំឡាមិញ ស្រុកបរកែវ បណ្ដាលឱ្យសង្កត់យុវជនម្នាក់ ស្លាប់នៅក្នុងរណ្ដៅតែម្ដង។

នគរបាលស្រុកបរកែវ បាននិយាយថាៈ ជនរងគ្រោះ មានឈ្មោះ រចំ ហន អាយុ ២៤ ឆ្នាំ ជា ជនជាតិទំពួន មានទីលំនៅភូមិកាម្មាំង ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី។

នគរបាលស្រុកបរកែវ បានដឹងទៀតថាៈ នៅថ្ងៃដដែល កម្លាំងប៉ុស្ដិ៍នគរបាលឃុំឡាមិញ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ ឃើញថា ជនរងគ្រោះ ឈ្មោះ ដូចខាងលើ ពិតជាស្លាប់ ដោយសារថប់ដង្ហើម នៅពេលដីបាក់ បិទជិតរណ្ដៅត្បូង ។

ក្រោយពីពិនិត្យរួច កម្លាំងជំនាញបានធ្វើកំណត់ហេតុ ប្រគល់សព ជូនទៅក្រុមគ្រួសារ និងសាច់ញ្ាតិ ដើម្បីយកទៅធ្វើបុណ្យ តាមប្រពៃណី៕/V-PC