ដោយ៖ ​បញ្ញាសាស្រ្ត / ភ្នំពេញ៖ ដោយសារតែតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងយុគសម័យ ថ្មីនេះ មានទំនោរចិត្តជាមួយនឹងការធ្វើដំណើរ និងស្វែងរកអ្វីដែលថ្មីហើយមានគុណភាពខ្ពស់ ដែលប្រកបដោយសុវត្ថិភាព និងទំនុកចិត្ត ក្រុមហ៊ុន TH Group ដែលជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ត GAC បានរៀបចំពិធីសម្ពោធរថយន្តថ្មី និងបើកដំណើរការជាផ្លូវការ​អគាតាំងបង្ហាញលក់រថយន្ត GAC និងមជ្ឈមណ្ឌលសេវាកម្ម ថែទាំរថយន្តថ្មីមួយទៀត នៅលើផ្លូវសហព័ន្ធរុស្សី ជាមួយនឹងទីតាំងធំទូលាយ កាលពីពេលថ្មីៗនេះ ក្រោមអធិបតីភាព លោក ឈួន ដារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និងភ្ញៀវកិត្តិយស ជាច្រើនរូបទៀត។

លោក ណម តុង ស្ថាបនិកក្រុមហ៊ុន TH Group បានលើកឡើងថាៈ ក្រុមហ៊ុន THH Import Export Co.,Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុន TH Group ដែលបានទទួលសិទ្ធិ ចែកចាយលក់រថយន្ត GAC និងគ្រឿងបន្លាស់រថយន្តផ្តាច់មុខ តែមួយគត់ ក្នុងនៅកម្ពុជា ពីក្រុមហ៊ុន GAC MOTOR International របស់ប្រទេសចិន តាំងពីឆ្នាំ២០២០ មក។

លោក ណម តុង បានបន្ថែមទៀតថាៈ ការដាក់ដំណើរការ នូវអគារតាំងបង្ហាញលក់រថយន្ត GAC និងមជ្ឈមណ្ឌលសេវាកម្មថែទាំរថយន្តនេះ គឺជាការបោះជំហានថ្មី​មួយទៀត​​​របស់ក្រុមហ៊ុន ដើម្បីឆ្លើយតបទៅនឹងកំណើន នៃការគាំទ្រពីអតិថិជន ដោយផ្តល់ជូននូវ ទីកន្លែងមានផាសុកភាព និងសេវាកម្មថែទាំរថយន្ត​ដ៏ល្អឥតខ្ចោះ​ ប្រកបដោយស្តង់ដារខ្ពស់ ដោយមានន័យថា អតិថិជន អាចរីករាយជាមួយការទិញរថយន្ត និងមានទំនុកចិត្ត ក្នុងការទទួលបាន នូវសេវាកម្មល្អពីការថែទាំរថយន្ត និងមានភាពងាយស្រួល ក្នុងការស្វែងរកគ្រឿងបន្លាស់ ដែលប្រកបដោយគុណភាព។

លោកបានបន្ថែមថាៈ ក្រុមហ៊ុន TH Group ជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលមានចក្ខុវិស័យ អាជីវកម្មវែងឆ្ងាយ ដោយចាប់ផ្តើមធ្វើអាជីវកម្ម នាំចូលរថយន្តមួយទឹក​ពីសហរដ្ឋអាមេរិក មកលក់នៅទីផ្សារកម្ពុជា ចាប់ពីឆ្នាំ១៩៩៥ មកទល់ពេលនេះ គឺមានរយៈពេល ២៧​ ឆ្នាំមកហើយ និងបានពង្រីកខ្លួន វិវត្តន៍ទៅជាសម្ព័ន្ធក្រុមហ៊ុនធំ​មួយនៅកម្ពុជា។ បច្ចុប្បន្ន TH Group កំពុងផ្តោតសំខាន់ លើអាជីវកម្ម ៣ប្រភេទ៖ ទី១ រថយន្ត ទី២ ភោជនីយដ្ឋាន និងអាហារសម្រន់ និង ទី៣ ហាងលក់ទំនិញរាយ។

លោក ឈួន ដារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការនៃក្រសួងពានិជ្ជកម្ម បានថ្លែង ក្នុងពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញលក់រថយន្ត GAC កាលពីកន្លងទៅ ថ្មីៗនេះថាៈ «កាលពីប៉ុន្មានទសវត្សរ៍មុន ប្រទេសកម្ពុជា មិនទាន់មានការអភិវឌ្ឍ ដូចប្រទេស គេជឿនលឿននោះទេ គឺហាងលក់រថយន្ត មានត្រឹមតែដំបូលប្រក់ស័ង្កសី នៅតាមចិញ្ចើមថ្នល់ ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាបានកែប្រែមុខមាត់ ដូចប្រទេសគេ កម្ពុជាមានហាងលក់ឡានទំនើប ប្រណីត ជាពិសេសនោះ យើងក៏មានសេវាកម្មជួសជុល ថែទាំសេវាកម្ម ដែលកាន់តែធ្វើឱ្យផ្តល់ទំនុកចិត្ត ដល់អតិថិជន ដែលបានប្រើប្រាស់នូវ រថយន្តប្រភេទថ្មី ជាពិសេសគឺ រថយន្ត GS8 របស់ក្រុមហ៊ុន GAC នេះផងដែរ។

លោកបានសង្កត់ធ្ងន់ថាៈ ការនាំចូលរថយន្ត ចូលមកប្រទេសកម្ពុជា គឺមោទនភាពមួយហើយ ប៉ុន្តែអ្វីដែលកាន់តែប្រសើរនោះ ក្រុមហ៊ុន ក៏គួរតែបង្កើតទៅជារោងចក្រ តំឡើងគ្រឿងបង្គំ ព្រោះទៅអនាគត ដើម្បីរួមចំណែក រកផលចំណេញ សម្រាប់ក្រុមហ៊ុន និងបានរួមចំណែក កសាងជាតិរបស់ប្រជាពលរដ្ឋកម្ពុជា របស់យើងផងដែរ»។

រថយន្ត GAC គឺជាតំរូវការរបស់អតិថិជន ដែលកំពុងស្វែងរកនូវរថយន្តថ្មី ដែលមានគុណ ភាពខ្ពស់ សន្សំសំចៃ សុវត្ថិភាព ជាពិសេសមានតម្លៃសមរម្យ ដែលមាន​ម៉ូឌែលរថយន្ត GS3, GS4, GS5 និង GS8 សុទ្ធសឹងតែជារថយន្តទំនើប និងបច្ចេកវិទ្យាចុងក្រោយ បង្អស់៕ V / N