ដោយៈមុនីរ័ត្ន/ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ខែតុលាឆ្នាំ២០២២វេលាម៉ោង៨ព្រឹកនៅសណ្ឋាគារសាន់វ៉េភ្នំពេញរាជធានីភ្នំពេញថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិដឹកនាំដោយលោក ញឹម ប៊ុនឆៃ និងគណបក្សកម្ពុជានិយមដឹកនាំដោយ លោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយមព្រមទាំងមន្រ្តីនៃគណបក្សទាំងពីរបានជួបពិភាក្សាការងារមួយ ដែលជាជំនួបដ៏កម្រ។

គណបក្សខ្មែររួបរួមជាតិដឹកនាំដោយលោក ញឹម ប៊ុនឆៃ និងគណបក្សកម្ពុជានិយមដឹកនាំដោយ លោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សកម្ពុជានិយមព្រមទាំងមន្រ្តីនៃគណបក្សទាំងពីរបានជួបពិភាក្សាការងារមួយ(រូបថតៈមុនីរ័ត្ន)

ជំនួបនេះត្រូវបានប្រកាសឱ្យដឹងថា ក្នុងគោលដៅបង្រួបបង្រួមផ្សះផ្សាអ្នកតស៊ូដើម្បីបុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម និងលើកកម្ពស់ប្រជាធិបតេយ្យសេរី សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស យុត្តិធម៌សង្គម ដើម្បីផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តម សម្រាប់ប្រទេសជាតិ និងប្រជាជាតិខ្មែរ តាមស្មារតី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា១៩៩១ គណបក្សខ្មែររួបរួមជាតិ និងគណបក្សកម្ពុជានិយម នឹងជួបពិភាក្សាគ្នា ស្តីពីការរួបរួមគ្នាដើម្បីបង្កើតប៉ូល នយោបាយប្រជាធិបតេយ្យសេរីថ្មី ដោយមានសមាសភាពចូលរួមចម្រុះពី និស្សិត បញ្ញវន្ត យុវជន ស្រ្តី អ្នកតស៊ូដើម្បី បុព្វហេតុជាតិ អ្នកជាតិនិយម អ្នកប្រជាធិបតេយ្យសេរីនិយម ក្នុងការត្រៀមលក្ខណៈចូលរួមប្រកួតប្រជែងការបោះឆ្នោត ជាតិ ឆ្នាំ២០២៣ ខាងមុខ។
ក្រោយជំនួបប្រមុខគណបក្សទាំងពីរនេះបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមានប្រាំចំណុចដែលបញ្ជាក់អំពីការរួមគ្នា
រវាងគណបក្សទាំងពីរ
សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍រួម៖