ដោយ៖តារារិទ្ធ(ភ្នំពេញ) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថារាល់ការប្រឹងប្រែងទាំងអស់ចំពោះមីយ៉ាន់ម៉ាគឺធ្វើឡើងដើម្បីសេចក្តីសុខសន្តិភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ាផងសម្រាប់តំបន់ផង។ក៏ប៉ុន្តែការប្រឹងប្រែងនេះមិនទទួលបានជោគជ័យទេតែទោះជាយ៉ាងណាក៏ដោយយើង ត្រូវតែមានការអត់ធ្មត់ប្រឹងប្រែងបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងការឆ្លើយតបមួយទៅកាន់លោក Stefan Anton MESSERER ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ថ្មី នៅក្នុង ជំនួបសំដែងការគួរសមនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តីនាបញរឹកថ្ងៃទី ១០ ខែ តុលា ២០២២ ។

លោក Stefan Anton MESSERER បានគោរពសំដែងនូវការរីករាយដែលរូបលោកបានមកបំពេញមបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជាតាមបំណងរបស់លោក ។ លោក Stefan បានសម្ដែងការអបអរសាទរជូនចំពោះសម្ដេចតេជោហ៊ុនសែនដែលបានដឹកនាំកម្ពុជាមានការអភិវឌ្ឍយ៉ាងចាប់រហ័សហើយអាល្លឺម៉ង់មានសេចក្តីរីករាយណាស់ ដែលបានចូលរួមក្នុងដំណើរជួយដល់កម្ពុជាឆ្ពោះទៅទទួលបានជោគជ័យ ។ជាមួយគ្នានេះដែរលោក Stefan Anton MESSERER បានជម្រាបជូនសម្ដេចតេជោថាក្នុងបេសក កម្មការទូតរបស់លោកនៅកម្ពុជាលោកនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាជំរុញទំនាក់ទំនងប្រទេសទាំងពីរ,ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ,ហើយជាពិសេសប្រឹងប្រែងដើម្បីជំរុញឲ្យមានការវិនិយោគិនកាន់តែខ្លាំងឡើង មកកាន់កម្ពុជា។

ឆ្លៀតឱកាសនោះលោក Stefan Anton MESSERER ក៏បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់កម្ពុជាក្នុងការប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី មកលើប្រទេសអ៊ុយ ក្រែននិងក៏បានសម្ដែងនូវការវាតម្លៃខ្ពស់ផងដែរចំពោះការចូលរួមដោយផ្ទាល់របស់សម្ដេចតេជោក្នុងការជួយស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់មា ។

ជាការឆ្លើយតបសម្ដេចបានស្វាគមន៍និងសម្ដែងនូវការអបអរសាទរចំពោះលោក Stefan Anton MESSERER ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញ សមត្ថភាពរបស់សហព័ន្ធអាល្លឺម៉ង់ប្រចាំនៅកម្ពុជា ។ សម្ដេចតេជោបានថ្លែងអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលអាល្លឺម៉ង់ដែលបានជួយដល់កម្ពុជាហើយសម្ដេចតេជោមានប្រសាសន៍ថារាល់ការជោគជ័យរបស់កម្ពុជារាល់ការអភិវឌ្ឍរបស់កម្ពុជាមិនអាចកាត់ផ្ដាច់ចេញពីជំនួយរបស់ អាល្លឺម៉ង់បានទេ ។ ជាពិសេសថ្មីៗនេះជំនួយរបស់អាល្លឺម៉ង់បានជួយ កម្ពុជាក្នុងការទប់ស្កាត់កូវីដ -១៩ ។ ចំពោះសង្គ្រាមនៅអ៊ុយក្រែនសម្ដេចបានមានប្រសាសន៍ថាការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែនគឺជារឿងមួយប៉ុន្តែករណីដាក់ទណ្ឌ កម្មជ្រុលពេកក៏ពេកក៏ជាបញ្ហាធ្វើឲ្យមានការប៉ះពាល់មិនត្រឹមតែអឺរ៉ុបទេគឺថែមទាំងពិភពលោកទាំងមូលផងដែរទាំងនោះក៏រួមទាំងកម្ពុជាផងដែរ។ ចំពោះបញ្ហា មីយ៉ាន់ម៉ា សម្ដេច តេជោបានមានប្រសាសន៍ថារាល់ការប្រឹងប្រែងទាំងអស់របស់កម្ពុជាគឺដើម្បីសេចក្តីសុខសន្តិភាពសម្រាប់ប្រជាជនមីយ៉ាន់ម៉ាផងសម្រាប់តំបន់ផងទី១.គឺដើម្បីចង់ឲ្យមានការបទឈប់បាញ់គ្នា។ទីពីរ.ចង់ឲ្យមានការផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ាដែលកំពុងត្រូវការនិងទីបី.ជំរុញឲ្យមានកិច្ចពិភាក្សាគ្នាផ្នែកនយោបាយ ។ក៏ប៉ុន្តែការប្រឹងប្រែង នេះមិនទទួលបានជោគជ័យទេ តែទោះជាយ៉ាងណាក៏ដោយយើងត្រូវតែមានការអត់ធ្មត់ប្រឹងប្រែងបន្តទៀត៕