​ដោយៈ តារា​រិ​ទ្ធ / ភ្នំពេញៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថាៈ នយោបាយ មិនមាន​ស្តង់ដា តែមួយ​នោះទេ មានតែ​កីឡា​មួយគត់ ដែលមាន​ស្តង់ដារ​តែមួយ ។​

​សម្តេច​តេ​ជោ បាន​រំលឹក​ឡើង​ថាៈ ហេតុអ្វី​បានជា​ឆ្នាំ​១៩៧០ ដល់ ១៩៧៥ ពួក​លន់ ណុល កាន់កាប់​អាសនៈ នៅ​អង្គការសហប្រជាជាតិ និយមន័យ​នៅពេលនោះ គេ​បកស្រាយ​ថា របប​លន់ ណុល នៅ​គ្រប់គ្រង​រដ្ឋធានី​ភ្នំពេញ​។ ដូច្នេះ របប​លន់ ណុល ត្រូវ​កាន់កាប់​អាសនៈ អង្គការសហប្រជាជាតិ​។ មកដល់​ឆ្នាំ ១៩៧៩ ដល់ ១៩៩១ គឺ​គេ​បកស្រាយ​ផ្សេង នៅពេលដែល​យើង​គ្រប់គ្រង​រដ្ឋធានី ប៉ុន្តែ​គេ​មិន​ឲ្យ​យើង​។​

​សម្តេច​តេ​ជោ បានលើកឡើង​ថាៈ ” អញ្ចឹង ខ្ញុំ​គួរតែ​ត្រូវ​រំលេច​ថា នយោបាយ​វា​ដូច្នេះ គឺ​ផលប្រយោជន៍ វា​ទៅជា​មួយ វា​មិន​អាចមាន​ស្តង់ដារ​ទេ​។ ខ្ញុំ​នៅតែ​បញ្ជាក់ថា នយោបាយ គ្មាន​ស្តង់ដារ​ទេ គឺ​មានតែ​កីឡា​មួយគត់ ដែលមាន​ស្តង់ដារ​, នយោបាយ មិនមាន​ស្តង់ដា នោះទេ ” ។​

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ នៅ​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ នៅក្នុង​ពិធី​បិទ សន្និបាត​កាយរឹទ្ធិ​ជាតិ​កម្ពុជា នៅ​វិទ្យាស្ថាន​បច្ចេក វិទ្យា​កម្ពុជា ៕/V​