ចែករម្លែក​ចំណេះដឹង​ដល់​និស្សិត​អំពី​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​មួយ​ផ្លូវ​មួយ និង​ទំនាក់ទំនង​កម្ពុជា​-​ចិន​

2043
ចែករម្លែក
  • 74
    Shares

​ដោយ​: សុផល / ភ្នំពេញ​: សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ មជ្ឈមណ្ឌល​កម្ពុជា​សម្រាប់ ការស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ បាន​សហការ​រៀបចំ​ក​ម្ម​វិធី​ធ្វើ​បទ​បង្ហាញ ស្តីពី កម្ពុជា​-​ចិន នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ ផ្លួ​វ​មួយ ទៅដល់​សិស្ស និស្សិត ព្រះសង្ឃ​ប្រមាណ ៤០០​នាក់ កាលពី​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៨ នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា​។​

​លោក សំបូរ មា​ណ្ណា​រ៉ា សកលវិទ្យា​ធិ​ការរង​នៃ​សាកលវិទ្យាល័យ បញ្ញា​សាស្ត្រ​កម្ពុជា លោក អ៊ឹង រចនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អាស៊ី​-​ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស​សហ​ប្រតិបត្តិការ​អន្តរជាតិ និង​លោក នាក់ ចិន្តា​រិ​ទ្ធិ ប្រធាន​មជ្ឈមណ្ឌល កម្ពុជា សម្រាប់​ការស្រាវជ្រាវ ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​អញ្ជើញ​ជា​វាគ្មិន​នៅក្នុង​កម្មវិធី​ចែករម្លែក​ចំណេះដឹង​នេះ​។​
​លោក សំបូរ មា​ណ្ណា​រ៉ា សាកលវិទ្យាធិការរង នៃ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ កម្ពុជា បាន​មានប្រសាសន៍ថា​« បទ​បង្ហាញ​នេះ​រៀបចំ​ធ្វើឡើង​ដើម្បី​បញ្ជ្រាប​ការយល់ដឹង ពី​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​ស៊ីជម្រៅ និង​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ចិន​។ ជាពិសេស​ពី​គោលនយោបាយ​ផ្លូវ សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ ដើម្បី សិស្ស និស្សិត បញ្ញវន្ត ទទួល​បានជា​មូលដ្ឋាន​នៅក្នុង​សិក្សា​រៀនសូត្រ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​»​។​

​ក្នុងនាម​ជា​វាគ្មិន​សំខាន់​ម្នាក់ លោក អ៊ឹង រចនា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អាស៊ី​-​ប៉ាស៊ីហ្វិក នៃ​ក្រសួងការបរទេស សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានលើកឡើង​ពី​សាវតា​នៃ​ទំនាក់ទំនង និង​ផលប្រយោជន៍ រវាង​ប្រទេស​ចិន និង​កម្ពុជា ព្រមទាំង​កិច្ចសហប្រតិបត្តិការ​កា​រ​ផ្តួចផ្តើម​ផ្លូវ​គំនិត​ផ្លូវ​មួយ​ខ្សែក្រវាត់​មួយ​។​

​លោក​បាន​មានប្រសាសន៍ថា​៖ ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​គ្នា​តាំងពី​ឆ្នាំ​១៩៥១​មកម្ល៉េះ​រហូតដល់​បច្ចុប្បន្ន​នេះ គឺជា​ខួប​លើក​ទី​៦០ នៃ​ទំនាក់ទំនង​ការទូត រវាង​កម្ពុជា​-​ចិន​។ ទំនាក់ទំនង​នេះ​បច្ចុប្បន្ន​បានក្លាយ​ជា​ដៃគូរ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​លើ​កិច្ចសហប្រតិបត្តិការ​តាំង​ពី​យោធា សន្តិសុខ នយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ ហើយ​សព្វថ្ងៃនេះ​យើង​ខិតខំ​ធ្វើយ៉ាងណា​ឱ្យ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​នេះ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​ទៅវិញទៅមក​ជា​ញឹកញាប់ តាំងពី​ថ្នាក់​កំពូល​រហូតដល់​មូលដ្ឋាន​ខេត្ត ក្រុង ការពិភាក្សាគ្នា ការ​ទៅមក​រកគ្នា​យ៉ាង​ជិតស្និទ្ធ ការជួយ​គ្នា​ទៅវិញទៅមក ការផ្លាស់ប្តូរ​ព័ត៌មាន​លើ​គ្រប់​វិស័យ​រវាង​ប្រទេស និង​ប្រជាជន​ប្រទេស​ទាំងពីរ​។​

​កម្ពុជា​យើង​បាន​អនុវត្ត​គោលនយោបាយ​ការបរទេស​ដោយ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ​របស់​យើង ដោយ​ប្រកាន់ខ្ជាប់​នូវ​នយោបាយ​អ​ព្យា​ក្រឹត្យ អចិន្ត្រៃយ៍ មិន​ចូលបក្ស​សម្ព័ន្ធ ការពារ​ដែន​ភាព ឯករាជ្យ អធិបតេយ្យភាព បូរណភាព​ដែនដី និង​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​ដទៃ​។ កម្ពុជា​បាន​ប្រកាន់ខ្ជាប់​នយោបាយ​ចិន​មួយ មិន​ទទួលស្គាល់​ចិនតៃវ៉ាន់​ទេ ហើយ​ចិន​ក៏​គាំទ្រ​កម្ពុជា​យើង​ដោយ​ឥត​ល​ក្ខ័​ខណ្ឌ​។ បានន័យថា​ជំនួយ​របស់​ចិន កម្មវិធី​កម្ចី​ជំនួយឥតសំណង​ឥតមាន​ល​ក្ខ័​ខណ្ឌ​ទេ​និង​ជា​ទំនាក់ទំនង​ជឿទុកចិត្ត​ទៅវិញទៅមក​ស្មោះត្រង់​ទៅវិញទៅមក​ក្នុងនាម​ជា​មិត្ត​ភ័ក្តិ​ដ៏​ល្អ​រវាង​គ្នា និង​គ្នា ហើយ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​របស់​ចិន​មក​កម្ពុជា គឺ​ស្រប​នឹងន​យោ​យ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង​។​

​ចំណែក​លោក នាក់ ចិន្តា​រិ​ទ្ធិ ប្រធាន​មជ្ឈមណ្ឌល កម្ពុជា សម្រាប់​ការស្រាវជ្រាវ ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានធ្វើ​បទ​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម ផ្លូវ​ក្រវាត់ និង​ផ្លូវ​សូត្រ​។​

​លោក​បាន​លើកឡើងថា​៖​ផ្លូវ​សូត្រ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​អា​រិ​យ​ធម៌​ប្រទេស​ចិន ជប៉ុន កូរ៉េ​និង​ឧបទ្វីប​ឥណ្ឌា អ៊ីរ៉ង់ អារ៉ាប់ អឺរ៉ុប​និង​ឧបទ្វីប​អាហ្វ្រិក​។​ផ្លូវ​សូត្រ​ជា​បណ្តាញ​ផ្លូវ​ពាណិជ្ជកម្ម​ភ្ជាប់​លោក​ខាងកើត និង​លោកខាងលិច​។​សូត្រ​ជា​ទំនិញ​ដ៏​សំខាន់​ក្នុងការ​ដោះដូរ​ពាណិជ្ជក​ម្ម​ជាមួយ​ប្រទេស​ចិន ដែល​ក្រោយមក​មានការ​ផ្លាស់ប្តូរ​ទស្សនវិជ្ជា សាសនា និង​បច្ចេកវិទ្យា​តាមផ្លូវ​សូត្រ​នេះ​។​

​លោក​បាន​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៣ ប្រធានាធិបតី​ចិន លោក ស៊ីន ជី​ង​ពីង បាន​ផ្តួចផ្តើម​កសាងឡើង​វិញ​នៃ​ផ្លូវ​សូត្រ​ព្រមទាំង​ក្រវាត់​សេដ្ឋកិច្ច​ផ្លូវ​សូត្រ និង​ផ្លូវ​សូត្រ​សមុទ្រ​សតវត្សរ៍​ទី​២១ ដែល​ទាំងបី​នេះ​ហៅ​រួម​ថា​៖​គំនិត​ផ្តួចផ្តើម​ផ្លូវ​ក្រវាត់​និង​ផ្លូវ​សូត្រ​។​ចំណែក​ស្មារតី​ផ្លូវ​សូត្រ​ផ្តោតលើ​ចំណុច​សំខាន់​បី​៖ ១-​សន្តិភាព និង​កិច្ចសហប្រតិបត្តិការ​, ២-​ភាព​បើកចំហ​និង​បរិ​ប័ន្ន​និង​ទី​៣-​ការរៀនសូត្រ​ពីគ្នា​និង​ផលប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម