​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ ចិន​បាន​បញ្ជូន​ផ្កាយរណប​ស្រាវជ្រាវ​ព្រះអាទិត្យ​មួយ​ទៅ​កាន់​ទី​អវកាស​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប​ជីវ​ក្វាន់ (Jiuquan)​នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​​កាលពី​ថ្ងៃអាទិត្យ​ទី​៩​តុលា ដោយ​រុញ​ការខិតខំ​ប្រឹងប្រែង​ផ្នែក​វិទ្យាសាស្ត្រ​របស់​ប្រទេស​នេះ​កាន់តែ​ជ្រៅ​ថែមទៀត​ដើម្បី​ស្រាយ​អាថ៌កំបាំង​ព្រះអាទិត្យ​។​

​យាន​សង្កេតការណ៍​ព្រះអាទិត្យ​ដែល​មាន​មូលដ្ឋាន​លើ​លំហ​កម្រិត​ខ្ពស់ (ASO-S)​រហស្សនាម​ថា Kuafu-1 ជា​ភាសា​ចិន ត្រូវ​បាន​បាញ់​បង្ហោះ​នៅលើ​រ៉ុក្កែត Long March-2D នៅ​ម៉ោង ០៧៖៤៣ ព្រឹក (​ម៉ោង​នៅ​ទីក្រុង​ប៉េកាំង​) ហើយ​បាន​ចូល​ទៅ​គន្លង​ដែល​បាន​គ្រោងទុក​ដោយ​ជោគជ័យ​។​

​បន្ទាប់​ពី​ការសាកល្បង​រយៈពេល ៤ ទៅ ៦ ខែ ផ្កាយរណប​ទម្ងន់ ៨៥៩ គីឡូក្រាម​នេះ​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ធម្មតា​នៅ​ចម្ងាយ ៧២០ គីឡូម៉ែត្រ​ពី​ផែនដី​ដើម្បី​សិក្សា​ពី​ហេតុ​ធម៌​រវាង​ដែនម៉ាញេទិច​ព្រះ​​អាទិត្យ​និង​បាតុភូត​បន្ទុះ​ធំៗ​ពីរ​គឺ ភ្លើង​ព្រះអាទិត្យ​និង​ការបញ្ចេញ​រលក​ខូ​រ៉ូ​ណាល់ (coronal) ទ្រង់ទ្រាយ​ធំ ហេតុ​ដូច្នេះ​វា​នឹង​ផ្តល់​ការគាំទ្រ​ទិន្នន័យ​សម្រាប់​ការព្យាករណ៍​អាកាសធាតុ​អវកាស​។​

​ផ្កាយរណប Kuafu នឹង​ពង្រីក​ម៉ោង​ធ្វើការ​របស់​ខ្លួន​រហូត​ដល់​ជាង ៩៦ ភាគរយ​នៃ​ឆ្នាំ​ទាំងមូល​។​

​យាន​សង្កេត​លើ​លំហ ដែល​ដំណើរការ​នៅ​គន្លង​ស្របគ្នា​ព្រះអាទិត្យ មិន​ត្រូវ​បាន​រារាំង​ដោយរ​ង្វិ​លរបស់​ផែនដី​នោះទេ ខណៈ​កែវ​យឺត​ដែលមាន​មូលដ្ឋាន​លើ​ផែនដី អាច​មើលឃើញ​ព្រះអាទិត្យ​តែ​ពេល​ថ្ងៃ​ប៉ុណ្ណោះ​៕

​ផ្កាយរណប Kuafu-1 ត្រូវ​បាន​បាញ់​បង្ហោះ​នៅលើ​រ៉ុក្កែត Long March-2D នៅ​ម៉ោង ០៧៖៤៣ ព្រឹក​ថ្ងៃអាទិត្យ​