​ដោយៈ​សុផល​/​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ បានឱ្យដឹងថា ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ បាន​ទៅលេង​កំសាន្ត ក្នុង​ក្រុងព្រះសីហនុ នា​ចុង​សប្ដាហ៍​ថ្ងៃ​សៅរ៍ និង​អាទិត្យ មាន​ចំនួន​ប្រមាណ ១១​ម៉ឺន​នាក់​។

​រដ្ឋបាលខេត្ត​អះអាងថា កំណើន​ភ្ញៀវទេសចរ​នេះ ក្រោយ​មានការ​ដាក់ឱ្យ​ដំណើរការ សាកល្បង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ រយៈពេល​មួយខែ​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​៣១ ខែតុលា​ឆ្នាំ ២០២២ ដោយ​មិនមាន​ការបង់ប្រាក់​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ បាន​បន្តថា​កំណើន​ទេសចរ​នេះ ក៏​ដោយសារ​ការអភិវឌ្ឍ​ន៍​ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំ​ការពារ​ស​ន្តិ​សុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​បាន​យ៉ាង​ល្អប្រសើរ ដែលជា​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចង់​មក​កំសាន្ត​ក្នុង​ខេត្ត​ព្រះសីហនុ​៕​