ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ទិន្នន័យលម្អិតនៃស្ថានភាពទឹកជំនន់ ក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ គិតត្រឹមម៉ោង ៥:០០ នាទី ល្ងាចនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ បានបង្ហាញពីផលប៉ះពាល់លើមនុស្ស ជាង ៥ ម៉ឺននាក់, ជម្លៀស ១.០០០ នាក់, សត្វពាហនៈ ជិត ៣.០០០ ក្បាល ,ស្រូវជាង ៣,៦ ម៉ឺនហិកតា ។ នេះបើយោងតាម មន្ត្រីលេខាធិការដ្ឋានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និងមន្ត្រីរដ្ឋបាល ខេត្តបន្ទាមានជ័យ បានឱ្យកាសែតរស្មីកម្ពុជាដឹង នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។

ប្រភពបានបញ្ជាក់ថាៈ ស្ថានភាពទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ បានប៉ះពាល់លើ ចំនួន ៨ ក្រុង/ស្រុក ៤៧ ឃុំ/សង្កាត់ និង ២៧៦ ភូមិ ក្នុងនោះ គ្រួសាររងផលប៉ះពាល់សរុបចំនួន ១៣.៣៩២ គ្រួសារ ស្មើនឹងមនុស្សរាយ ៥៧.០៣០ នាក់ / ស្រី ២៩.២៧៨ នាក់ ជម្លៀសទៅទីទួលសុវត្ថិភាព ចំនួន ១.០០០ គ្រួសារ /មនុស្សរាយ ៤.០៤២ នាក់ / ស្រី ២.១០២ នាក់ / កុមារ ១.០៧៧ នាក់ ។ លង់ទឹក (ជំនន់) ស្លាប់១៤នាក់ ប៉ះពាល់ដំណាំ ស្រូវ ៣៦.០៥៩ ហិកតា ដំឡូងមី ២.៨៩៩ ហិកតា ដំណាំរួមផ្សំ ១២៨ ហិកតា សត្វពាហនៈ ២.៨៦៧ ក្បាល ។ ចំពោះ សាលារៀន ប៉ះពាល់ ៧៥ (ផ្អាកដំណើរការ ៤៥) វត្ត ៣៨ មណ្ឌលសុខភាព ៧ និងផ្លូវ ៦៣១ កន្លែង មានប្រវែង ៣៦៤.១៩២ ម៉ែត្រ។

មន្ត្រីខាងលើ បានបន្តថាៈ ក្នុងនោះ មាននៅ៖
១-ស្រុកមង្គលបូរី ប៉ះពាល់១១ឃុំ គ្រួសាររងផលប៉ះពាល់ ចំនួន ៣.៨៧៣ គ្រួសារ មនុស្សរាយ ១៤.៦៩៤ នាក់ /ស្រី ៧.៨៤០ នាក់ ជម្លៀស ២៩៥ គ្រួសារ មនុស្សរាយ ១.១២៩ នាក់ / ស្រី ៦១៧ នាក់ លង់ទឹកស្លាប់ ២ នាក់ ។ ប៉ះពាល់ស្រូវ ៧.៤៣៤ ហិកតា ដំឡូងមី ៤ ហិកតា ដំណាំរួមផ្សំ ១៥ ហិកតា សត្វពាហនៈ ១០២ ក្បាល សាលារៀន១៨ វត្ត១១ និងផ្លូវ ១៩២ កន្លែង ប្រវែង ១៣២.៤០៩ ម៉ែត្រ។

២-ក្រុងសិរីសោភ័ណ ប៉ះពាល់ ៧ សង្កាត់ គ្រួសាររងផលប៉ះពាល់ ចំនួន ១.៩០៣ គ្រួសារ មនុស្សរាយ ៨.០៦៩ នាក់ / ស្រី ៣.៩៨១ នាក់ ជម្លៀស ៤៨៧ គ្រួសារ មនុស្សរាយ ២.០៤១ នាក់ / ស្រី ១.០៣៧ នាក់ កុមារ ៦៧៤ នាក់ ប៉ះពាល់ស្រូវ ២.១៥៥ ហិកតា ដំណាំរួមផ្សំ ១៥ ហិកតា សត្វពាហនៈ ៤២ ក្បាល សាលារៀន ៦ វត្ត ៨ និងផ្លូវ ១២០ កន្លែង ប្រវែង ៥៩.១០២ ម៉ែត្រ។

៣-ស្រុកភ្នំស្រុក ប៉ះពាល់ ៦ ឃុំ គ្រួសាររងផលប៉ះពាល់ ចំនួន ២.០៦៦ គ្រួសារ មនុស្សរាយ ៩.៥១៧ នាក់ ស្រី ៤.៧៥៦ នាក់ ជម្លៀស ៦៨ គ្រួសារ មនុស្សរាយ ២៦២ នាក់ / ស្រី ១៣១ នាក់ លង់ទឹកស្លាប់ ១នាក់ ប៉ះពាល់ដំណាំស្រូវ ១៣.៩៣៧ ហិកតា ដំឡូងមី ១.១៧៧ ហិកតា សាលារៀន ១២ ខ្នង វត្ដ១ មណ្ឌលសុខភាព១ និងផ្លូវ ៦៤ កន្លែង ប្រវែង ៤៨.៧០៥ ម៉ែត្រ។

៤-ស្រុកព្រះនេត្រព្រះ ប៉ះពាល់ ៨ ឃុំ គ្រួសាររងផលប៉ះពាល់ ចំនួន ៤.៥៧៧ គ្រួសារ មនុស្សរាយ ២០.៧៩៣ នាក់ / ស្រី ១០.៥៨៧ នាក់ ជម្លៀស១គ្រួសារ មនុស្សរាយ ៥នាក់ ស្រី៤នាក់ កុមារ១នាក់ លង់ទឹកស្លាប់ ៦នាក់ / ស្រី១នាក់ ប៉ះពាល់ដំណាំស្រូវ ១០.៦៩២ ហិកតា ដំឡូងមី ១៨០ ហិកតា ដំណាំរួមផ្សំ ៩៨ ហិកតា សត្វពាហនៈ ២.៧២៣ ក្បាល សាលារៀន ២៣ ខ្នង វត្ដ៩ មណ្ឌលសុខភាព២ និងផ្លូវ ១៧២ កន្លែង ប្រវែង ១០៣.១៤៦ ម៉ែត្រ។

៤-ក្រុងប៉ោយប៉ែត ប៉ះពាល់ ៣ សង្កាត់ គ្រួសាររងផលប៉ះពាល់ ចំនួន ៤៥៤ គ្រួសារ មនុស្សរាយ ១.៧៦១ នាក់ /ស្រី ៩៩៥ នាក់ ជម្លៀស ១២៨ គ្រួសារ មនុស្សរាយ ៥១៤ នាក់ ស្រី ២៧១ នាក់ កុមារ ១៨៦ នាក់ /ស្រី ២​ នាក់ ប៉ះពាល់ស្រូវ ១០០ ហិកតា សាលារៀន២ វត្ត២ និងផ្លូវ ១៧ កន្លែង ប្រវែង ៥.៤៧០ ម៉ែត្រ។ ប្រជាពលរដ្ឋដែលជម្លៀស មកពីទីទួលសុវត្ថិភាព បានវិលត្រឡប់ ទៅលំនៅដ្ឋាន ចំនួន ៥២ គ្រួសារ។

៥-ស្រុកអូរជ្រៅ ប៉ះពាល ៧ ឃុំ គ្រួសាររងផលប៉ះពាល់ ចំនួន ៥១០ គ្រួសារ មនុស្សរាយ ២.១៥៩ នាក់ / ស្រី ១.១០២ នាក់ ជម្លៀស ១៦ គ្រួសារ មនុស្សរាយ ៧៣ នាក់ ស្រី ៣២ នាក់ កុមារ ៣៦ នាក់ ប៉ះពាល់ស្រូវ ១.៧២៧ ហិកតា សាលារៀន៣ វត្ត២ មណ្ឌលសុខភាព៤ និងផ្លូវ ៥៨ កន្លែង ប្រវែង ៧.០១០ ម៉ែត្រ។

៦-ស្រុកថ្មពួក ប៉ះពាល ១ឃុំ គ្រួសាររងផលប៉ះពាល់ចំនួន ៩ គ្រួសារ មនុស្សរាយ ៣៧ នាក់ /ស្រី១៧នាក់ ជម្លៀស ៥ គ្រួសារ មនុស្សរាយ ១៨ នាក់ / ស្រី ១០ នាក់ កុមារ ៤ នាក់ ប៉ះពាល់ដំឡូងមី ១.៥៣៥ ហិកតា សាលារៀន៣ វត្ត៣។

៧-ស្រុកម៉ាឡៃ ប៉ះពាល់ដំណាំស្រូវ ១៤ ហិកតា ប៉ះពាល់ផ្លូវ ១.៤៥០ ម៉ែត្រ សាលារៀន៤ និងវត្ត៤ ៕ V / N