​ដោយៈ​សុផល​/​ភ្នំពេញៈ កម្ពុជា បាន​កំពុង​ផ្សព្វផ្សាយ​យុទ្ធនាការ «​ទស្សនា​កម្ពុជា ឆ្នាំ​២០២៣» នៅក្នុង​វេទិកា​ទេសចរណ៍​មេគង្គ​ឆ្នាំ​២០២២ (Mekong Tourism Forum 2022) នៅ​ទីក្រុង Hoi An ខេត្ត Quang Nam នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ចាប់ពី​ថ្ងៃទី​០៩ ដល់​១៤ ខែតុលា ឆ្នាំ​២០២២ ដែល​លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ចូលរួម​ក្នុង​វេទិកា​នេះ ។​

វេទិកា​ខាងលើនេះ​មាន​គោលបំណង​ចូលរួមចំណែក​ដល់​ការស្តារ​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ក្នុង​ការពង្រឹង​ផ្សព្វផ្សាយ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ជា​សមាជិក​មហា​អនុតំបន់​មេគង្គ (GMS)​។​

ប្រតិភូ​ក្រសួងទេសចរណ៍​នឹងចូលរួម​កិច្ចប្រជុំ​សំខាន់ៗ​ចំនួន​ប្រាំពីរ​ដែល​រួមមាន​៖ វេទិកា​ទេសចរណ៍​មេគង្គ​ឆ្នាំ​២០២២, វឌ្ឍនភាព​នៃ​គម្រោង​អភិវឌ្ឍន៍ ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ទេសចរណ៍​ប្រក​ដោយ​បរិ​យា​ប័ន្ន​វគ្គ​២, កិច្ចប្រជុំ​ទ្វេភាគី​រវាង​អង្គភាព​ទេសចរណ៍​មេគង្គ​, កិច្ចប្រជុំ​ក្រុមការងារ​ទេសចរណ៍​មហា​អនុតំបន់ មេគង្គ​លើក​ទី​៥០, កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល នៃ​ការិយាល័យ​សម្របសម្រួល​ទេសចរណ៍​មេគង្គ (MTCO) កិច្ចប្រជុំ​ទ្វេភាគី​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង វិស័យ​ទេសចរណ៍​រវាង​កម្ពុជា​-​វៀតណាម​លើក​ទី​៣​ការទទួល​ទង់​មេគង្គ​ប្តូរ​វេន សម្រាប់​ការត្រៀម​រៀបចំ​វេទិកា​ទេសចរណ៍​មេគង្គ​ឆ្នាំ ២០២៣​នៅ​ព្រះរាជា ណា​ចក្រ​កម្ពុជា ពីថ្ងៃ​ទី​១៦-២១ ខែមីនា ឆ្នាំ​២០២៣ នៅ​ខេត្ត​ព្រះសីហនុ ក្រោម​ប្រធានបទ “​គិតគូរ​ឡើងវិញ​ពី​ភាព​ធន់ និង​បច្ចេកវិទ្យា​៕​