​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែម​)៖ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អ៊ី​ស្មា​អ៊ី​ល សា​ព្រី យ៉ា​អាកុ​ប​(Ismail Sabri Yaakob)​បាន​រំលាយ​សភា​ម៉ាឡេស៊ី​កាលពី​ថ្ងៃ​ចន្ទ ដោយ​បើកផ្លូវ​សំរាប់​ការបោះឆ្នោត​មុន​​កាលកំណត់​ជិត​មួយឆ្នាំ​។​

​លោក អ៊ី​ស្មា​អ៊ី​ល បាន​និយាយ​តាម​ទូរទស្សន៍​ថា «​ខ្ញុំ​បាន​ចូលគាល់​ព្រះមហាក្សត្រ​កាលពី​រសៀល​ម្សិលមិញ​។​ព្រះអង្គ​យល់ព្រម​អោយ​រំលាយ​សភា​នៅ​ថ្ងៃ​ចន្ទ​ទី​១០​តុលា​នេះ ស្របតាម​មាត្រា​ទី​៤០​និង​៥៥​នៃ​រដ្ឋ​​ធម្មនុញ្ញ​សហព័ន្ធ​។​ជាមួយនឹង​ការប្រកាស​នេះ អាណត្តិ​នឹង​វិល​ទៅ​កាន់​ប្រជាជន​វិញ​»​។​

​ការប្រកាស​របស់​លោក អ៊ី​ស្មា​អ៊ី​ល សា​ព្រី យ៉ា​អាកុ​ប កើត​ឡើង​បន្ទាប់ពី​មាន​សម្ពាធ​កាន់តែ​កើន​ឡើង​ចេញ​ពី​គ្នុង​គណបក្សកាន់អំណាច​Umno ដើម្បី​អោយមាន​ការបោះឆ្នោត​ឆាប់ៗ​តាម​លទ្ធភាព​អាច​​ធ្វើបាន​ចាប់តាំងពី​ដើមឆ្នាំ​នេះ​មកម្ល៉េះ​។​

​ការរំលាយ​សភា​នេះ​ត្រូវ​បាន​រំពឹង​ទុក​ជា​ទូទៅ​នៅ​សប្តាហ៍​នេះ ជាពិសេស​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ចូលគាល់​ព្រះមហាក្សត្រ​យ៉ាងតិច​ពីរ​ដង​រវាង​ថ្ងៃ​ព្រហស្បតិ៍​និង​ថ្ងៃអាទិត្យ​ ហើយការបោះឆ្នោត​មួយ​រំពឹងថា​នឹង​ត្រូវ​​រៀបចំ​ធ្វើឡើង​នៅ​ខែ​ក្រោយ​៕

​នាយករដ្ឋមន្ត្រី អ៊ី​ស្មា​អ៊ី​ល សា​ព្រី យ៉ា​អាកុ​ប ប្រកាស​រំលា​សភា​កាលពី​ថ្ងៃ​ចន្ទ​