ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអំពាវនាវដល់គ្រប់គ្រឹះស្ថានទាំងរដ្ឋ និងឯកជនយកចិត្តទុកដាក់បង្កើតនៅក្រុមកាយរឹទ្ធិរៀមច្បង ជាពិសេសត្រូវរៀបចំ“គោលនយោបាយនិងកម្មវិធីសម្រាប់កាយរឹទិ្ធរៀមច្បង”និងបង្កើត  “ក្រុមប្រឹក្សាកាយរឹទិ្ធរៀមច្បង”ដើម្បីបន្តយកចិត្តទុក ដាក់ប្រមូលផ្តុំនិងគ្រប់គ្រងកម្លាំងកាយរឹទិ្ធ ។

ការអំពាវនាវរបស់សម្តេចធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែតុលាឆ្នាំ២០២២ នៅក្នុងពិធីអញ្ជើញជាអធិបតីពិធីបិទសន្និបាតកាយរឹទ្ធិជាតិកម្ពុជានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។សម្តេចតេជោ ហ៊ុន សែន បានបញ្ចាក់ថា៖ការឈានទៅបង្កើតកាយរឹទ្ធិរៀមច្បងបន្ថែមទៀតនោះគឺដោយសារថាកម្លាំងកាយរឹទ្ធិរៀម ច្បងគឺជាកម្លាំងស្នូលនៃផ្នែកសីលធម៌ព្រោះអ្នកទាំង អស់នោះមិនមែនទៅរើសចេញពីក្រុមគ្រឿងញៀនចូលមកកាយរឹទ្ធិទេ,កម្លាំងនេះគឺជាកម្លាំងសម្រិតសម្រាំងគុណភាពច្បាស់លាស់ធានាទាំងបរិមាណហើយធានាទាំងគុណភាពទៀត ។

សម្ដេចតេជោបានអំពាវនាវថា៖«សាលាណាដែលមិនទាន់មានឬក៏មានតិចតួចហើយដោយសារតែខ្វះឯកសណ្ឋានដោយសារមិនមានថវិកា ,សូមអតីតសិស្សសាលានោះគួរតែត្រូវ ជួយឧបត្ថម្ភព្រោះវាមិនមាននៅក្នុងថវិកាជាតិសម្រាប់ឯកសណ្ឋានកាយរឹទ្ធិទេ,អញ្ចឹងសូមឲ្យយកចិត្តទុកដាក់បង្កើតឲ្យមានកម្លាំងនេះឡើងដែលចាត់ទុកថាជាកម្លាំងស្នូលនៃផ្នែក សីលធម៌ ។ ព្រោះយើងមិនមែនទៅរើសក្រុមគ្រឿងញៀនចូលមកកាយរឹទ្ធិទេ ,កម្លាំងនេះគឺជាកម្លាំងសម្រិតសម្រាំងគុណភាពច្បាស់លាស់ធានាទាំងបរិមាណហើយធានាទាំងគុណ ភាពទៀត។ប៉ុន្តែដើម្បីឲ្យដំណើរការទៅបានវាទាមទារទាល់តែសាកលវិទ្យាធិការ នាយកសាលា យកចិត្តទុកដាក់ទាំងរដ្ឋនិងទាំងឯកជន។»

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាគរុគុណនៃកាយរឹទ្ធិជាតិកម្ពុជាបានមានប្រសាសន៍ថា៖ក្រុមប្រឹក្សានិងគណៈកម្មាធិការប្រតិបត្តិកាយរឹទិ្ធជាតិកម្ពុជាថ្នាក់ជាតិត្រូវបន្តពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រងនិងសកម្មភាពការងារកាយរឹទិ្ធជាតិកម្ពុជាថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌឱ្យមានដំណើរការល្អ ជាពិសេស ត្រូវរៀបចំ“គោលនយោ បាយនិងកម្មវិធីសម្រាប់កាយរឹទិ្ធរៀមច្បង” និងបង្កើត “ក្រុមប្រឹក្សាកាយរឹទិ្ធរៀមច្បង ”ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំនិងគ្រប់គ្រងកម្លាំងកាយរឹទិ្ធ ។

សម្តេចតេជោបានបន្តថា៖គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងឯកជនដែលពុំទាន់បានរៀបចំចលនាកាយរឹទិ្ធត្រូវសហការជាមួយក្រសួងអប់រំយុវជននិងកីឡាដើម្បីកសាងកម្លាំងកាយរឹទិ្ធរៀមច្បងនៅតាមអង្គភាពរៀងៗខ្លួនដោយធានាទាំងបរិមាណនិងគុណភាព ៕