ដោយៈ​សុផល​/​ភ្នំពេញ​៖​ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់ ដោយសារ​ការមិន​ពាក់មួក​សុវត្ថិភាព និង​ការបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​នោះ មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​បាន​ចូលរួម​អប់រំ ផ្សព្វផ្សាយ និង​ចែក​មួកសុវត្ថិភាព​ដោយ​ឥតគិតថ្លៃ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុង​កម្មវិធី​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ចែក​មួកសុវត្ថិភាព នា​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២២ ដែល​រៀបចំឡើង​ដោយ​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ លោក​វេជ្ជបណ្ឌិត នី​វ៉ា​ត់ អិន​ថា​រ៉ា​វិ​ឈាន​(NIWAT INTARAWICHIAN) អគ្គនាយក​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​បានបញ្ជាក់ថា​សម្រាប់​កម្មវិធី​អប់រំ​ច្បាប់​ចរាចរណ៍​ផ្លូវគោកនិង​ចែក​មួកសុវត្ថិភាព​ដោយ​ឥតគិតថ្លៃ​របស់​មន្ទីរ​ពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​នា​ថ្ងៃនេះធ្វើឡើង​ក្នុង​គោលដៅ​ចង់​ជំរុញ​ដល់​អ្នកបើកបរ​ម៉ូតូឱ្យ​ពាក់មួក​សុវត្ថិភាព​បាន​កាន់​ច្រើននិង​បាន​គ្រប់ៗ​គ្នាក្នុង ពេល​បើកបរ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​។​

លោក​វេជ្ជបណ្ឌិត​បន្ដថា តាម​ការកត់សម្គាល់​ឃើញ​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយសារតែ​អ្នកបើកបរ​ម៉ូតូ​មួយចំនួន​មិនបាន​ពាក់មួក​សុវត្ថិភាព និង​ពាក់មួក​សុវត្ថិ​ភាពមិន​បាន​ត្រឹមត្រូវ ជាពិសេស​ការមិន​គោរព​ច្បាប់​ចរាចរណ៍​។ លោក​វេជ្ជបណ្ឌិត​បាន​អះអាងថា​ការធ្វើ​ចរាចរណ៍​មិនបាន​ត្រឹម​ត្រូ​ក៏​ជា​កត្ដា​មួយ​ដែល​បង្ក​គ្រោះ​ចរាចរណ៍​ផងដែរ ក្នុងនោះ​ការបើកបរ​មិនមាន​ការគោរព​គ្នា និង​មិនមាន​ការយោគយល់​អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​ក្នុងការ​បើកបរ ហើយ​ការបើកបរ​ដោយ​សុ​វ​តិ្ថ​ភាព គឺ​សង្គ្រោះ​ជីវិត​មនុស្ស​។

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​បាន​ចូលរួម​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ សហគមន៍ និង​ប្រជាពលរដ្ឋ​ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ប្រទេស​កម្ពុជា​។ ក្រោយពី​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ មានការ​ថមថយ​មក មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​ក៏បាន​ចូលរួម​កម្មវិធី​ផ្ដល់​ឈាម​, កម្មវិធី​សប្បុរសធម៌​ផ្សេងៗ និង​បាន​សហការ​ជាមួយ​គ្រូពេទ្យ​ស្ម័គ្រ​សម្ដេច​តេ​ជោ (TYDA) ធ្វើការ​វះកាត់​កុមារ​ដែលមាន​ជំងឺ​បេះដូង​ដោយ​ឥតគិតថ្លៃ​ផងដែរ​។ លើសពីនេះ​ទៀត មន្ទីរពេទ្យ​ក៏បាន​យក​ចិ​ត្ដ​ទុកដាក់​ក្នុងការ​ផ្សព្វផ្សាយ អប់រំ ជូន​ដល់​ប្រជាពលរដ្ឋ អំពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការចែក​មួកសុវត្ថិភាព ការថែរក្សា​សុខភាព និង​ការ​អនាម័យ​ឱ្យបាន​ល្អ ជាពិសេស​ការធ្វើ​អនាម័យ​ក្នុងការ​រស់នៅ​ឱ្យបាន​ច្រើនជាង​មុន ដើម្បី​ការពារ និង​ចៀស​ផុតពី​ជំងឺឆ្លង​ផ្សេងៗ​៕Ph