ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានពន្យល់ទៅក្រុមប្រឆាំងផ្កាប់មុខដែលមិនយល់អំពីនីតិវិធីនៅក្នុង ការបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាលបន្ទាប់ពីពួកគេបានរិះគន់ទៅលើការបញ្ចប់មុខតំណែងរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលពីថ្ងៃទី ៨ ខែតុលាថា ខុសរដ្ឋធម្មនុញ្ញ ។

 

សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតកាយរឹទ្ធិជាតិកម្ពុជាអាណត្តិទី៤នារសៀលថ្ងៃទី១០ខែតុលានេះថា ពាក់ព័ន្ធនឹងបញ្ហាបញ្ចប់មុខតំណែងរដ្ឋមន្ត្រីមួយរូបកាលពីថ្ងៃទី ៨ ខែតុលា ដោយសម្តេចតេជោមានប្រសាសន៍ថា៖ «កាលពីថ្ងៃម្សិលមិញខ្ញុំបានសរសេរនៅលើទំព័រហ្វេសប៊ុកថា «ដើម្បីចូលរួមចំណែកជួយក្រុមប្រឆាំងផ្កាប់មុខឲ្យមានចំណេះដឹង ដែលអាចឈានទៅកាន់អំណាចនៅជាតិក្រោយ សូមអស់លោកបើកមើលមាត្រា ២១ ជំពូក២នៃរដ្ឋធម្មនុញ្ញដែលចែងអំពីព្រះមហាក្សត្រ ។ បន្ទាប់ទៅសូមអានមាត្រា២០ជំពូកទី ៣ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី »។

សម្ដេចតេជោ ហ៊ុន សែន បន្តថា«ដោយសារតែខ្វះការចេះដឹងទើបបានតែចេះតែជាប់គុកនិងរត់ចោលស្រុកហើយមកចោទគេថាផ្តាច់ការ។គប្បីប្រឹងរៀនសូត្របន្ថែមដើម្បីឈានទៅ កាន់អំ​ណា​ចនៅជាតិក្រោយនិងសូមកុំវក់ជាមួយល្បែងច្រើនពេក។នេះជាបំណងល្អរបស់ខ្ញុំសម្រាប់ក្រុមល្ងង់»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថារដ្ឋធម្មនុញ្ញត្រង់មាត្រា ២១ បានចែងថាតាមសេចក្ដីស្នើរបស់គណៈរដ្ឋមន្ត្រីព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ដលេខា លើព្រះរាជក្រឹត្យតែងតាំង ផ្លាស់ប្ដូរឬបញ្ចប់ភារកិច្ចមន្ត្រីជាន់ខ្ពស់ស៊ីវិលនិងយោធា ឯកអគ្គរាជទូតនិងប្រេសិតវិសាមញ្ញនិងពេញសមត្ថភាព ។ចំណែកនៅក្នុងមាត្រា ២០ នៃច្បាប់ស្ដីពីការរៀបចំនិងប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រីបានចែងថានាយករដ្ឋមន្ត្រីលើសំណើថ្វាយព្រះមហាក្សត្រដើម្បីបញ្ចប់មុខតំណែងសមាជិករាជរដ្ឋាភិបាលដោយព្រះរាជ្យក្រឹត្យ ។

សម្ដេចតេជោ ហ៊ុន សែនថ្លែងថា៖«ខ្ញុំស្នើឲ្យគេមើលមាត្រា ២១និយាយអំពីជំពូកពីព្រះមហាក្សត្រនៃរដ្ឋធម្ម​នុញ្ញនិងមាត្រា២០ជំពូកទី៣នៃច្បាប់ស្ដីពីការៀប ចំនិងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រីទើបគេដឹងថាសិទ្ធិអំណាចយ៉ាងម៉េចព្រោះគេចោទយើងថា យើងហ្នឹង អាដករដ្ឋមន្ត្រីហ្នឹងវាត្រូវហើយ ក៏ប៉ុន្តែវាខុសរដ្ឋធម្មនុញ្ញ តែរដ្ឋធម្មនុញ្ញមាត្រា២១គឺចង្អុលបង្ហា ញថាព្រះមហាក្សត្រគឺទ្រង់នឹងឡាយព្រះហត្ថលេខាដើម្បីបញ្ចប់មុខតំណែងឬតែងតាំង….សម្រាប់អង្គនីតិប្រតិបត្តិតាមសំណើគណៈរដ្ឋមន្ត្រី និងសម្រាប់អង្គតុលាការតាមរយៈសំ ណើរបស់ឧត្ដមក្រុមប្រឹក្សាចៅក្រម…»។

សម្ដេចតេជោ ហ៊ុន សែនបានបន្ថែមថាប៉ុន្តែដល់ទៅច្បាប់រៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រីឯណោះវីញគេចង្អុលត្រង់តែម្ដងនាយករដ្ឋមន្ត្រីលើសំណើថ្វាយព្រះមហាក្សត្រដើ ម្បីបញ្ចប់មុខតំណែងសមាជិករដ្ឋាភិបាល ៕