ដោយៈតារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២២ ស្អែកសម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យា ល័យភ្នំពេញអន្តរជាតិ(PPIU) ។

និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះរួមមានថ្នាក់បញ្ញាបត្ររង បរិញ្ញាបត្រនិងបរិ ញ្ញាបត្រជាន់ខ្ពស់សរុប ២,១១៥ នាក់មាននារី ១,១៣៩នាក់។ ក្នុងនោះមានព្រះសង្ឃ ២៩អង្គ,និស្សិតពិការចំនួន៣០នាក់នារី៩ នាក់និងនិស្សិតអាហារូបករណ៍របស់សម្តេ ចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១៤៤ នាក់នារី៥៣នាក់។

សាកលវិទ្យាល័យ PPIU បានចាប់បង្កើតឡើងនៅឆ្នាំ២០០២ដោយមានមហាវិទ្យា ល័យចំនួន៥បាននិងកំពុងផ្តល់កម្មវិធីសិក្សាចំនួន១២ជំនាញ ។ គិតមកដល់បច្ចុប្បន្ននេះនិស្សិតដែលបានបញ្ចប់ការសិក្សាពីសាក លវិទ្យាល័យភ្នំពេញអន្តរជាតិសរុបចំនួន ៩,៤៤៤ នាក់ (នារី៣,៨៦៤នាក់) មាននិស្សិតកំពុងសិក្សាសរុបចំនួន១,៧២៤ នាក់(នារី៩៤១ នាក់ )និងមានក្រុមប្រឹក្សា ភិបាលគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចា រ្យ លោក គ្រូ អ្នកគ្រូ សរុបចំនួន ៣៤៨នាក់ (នារី ៧៣នាក់)។

ក្រៅពីការបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សានិងក្រោយឧត្តមសិក្សាហើយនោះសាកលវិទ្យាល័យភ្នំពេញអន្តរជាតិក៏បាននិងកំពុងប ណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈលើជំនាញ គណនេយ្យ ហិរញ្ញវត្ថុ ទេសចរណ៍ ភាសា អង់គ្លេសនិងកុំព្យូទ័រសរុបចំនួន ៥,០៤៦ នាក់ (នារី ១,៦៩៧នាក់) ក្នុងនោះសិស្សបានបញ្ចប់ការសិក្សាចំនួន ៤,២៩៥ នាក់ (នារី ១,២៣៤នាក់) និងសិស្សកំពុងសិក្សា ចំនួន ៧៥១នាក់ (នារី ៤៦៣នាក់)៕