លោក អ៊ិត សំហេង​៖ គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា បានរួម​ចំណែក​ជំរុញ ការនាំចេញ​ឧស្សាហកម្ម​កាត់ដេរ និង​កំណើន​សេដ្ឋកិច្ចកម្ពុជា

​ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ “​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា ពិតជា​បាន​ចូលរួម ចំណែក​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​ការនាំចេញ​ក្នុង​ឧស្សាហកម្ម​កាត់ដេរ​រប​ស់​កម្ពុជា ដែលជា​ផ្នែក​មួយ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ផងដែរ​”​។ នេះ​ជាការ​ថ្លែង​បញ្ជាក់​ពី សំណាក់​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។