ដោយៈតារារិទ្ធ(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០២២នេះសម្តេចតេជោអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអញ្ជើ ញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិចំនួន២,១១៥ នាក់ ។

និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះរួមមានថ្នាក់បញ្ញាបត្ររង បរិញ្ញា បត្រនិងបរិញ្ញាបត្រជាន់ខ្ពស់សរុប ២,១១៥ នាក់មាននារី ១,១៣៩នាក់។ ក្នុងនោះមានព្រះសង្ឃ២៩អង្គ, និស្សិត ពិការចំនួន៣០នាក់នារី៩នាក់និងនិស្សិ តអាហារូបករណ៍របស់សម្តេចតេជោនិង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ១៤៤នាក់នារី ៥៣នាក់។

សាកលវិទ្យាល័យនេះបានចាប់បង្កើតឡើងនៅឆ្នាំ ២០០២ ដោយមានមហា វិទ្យាល័យចំនួន៥និងសិក្សាចំនួន ១២ ជំនាញ។គិតមកដល់បច្ចុប្បន្ននេះនិស្សិ តដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិសរុបចំនួន ៩,៤៤៤នាក់ (នារី៣,៨៦៤នាក់)មាននិស្សិតកំពុងសិក្សាសរុប១,៧២៤ នាក់ (នារី៩៤១ នាក់ ) និងមានក្រុមប្រឹក្សាភិ បាលគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យលោកគ្រូអ្នកគ្រូសរុបចំនួន ៣៤៨ នាក់ (នារី ៧៣នាក់)។

ក្រៅពីការបណ្តុះបណ្តាលថ្នាក់ឧត្តមសិ ក្សានិងក្រោយឧត្តមសិក្សាហើយនោះសាកលវិទ្យាល័យភ្នំពេញអន្តរជាតិក៏ បាននិងកំពុងបណ្តុះបណ្តាលសិស្សថ្នាក់វិជ្ជាជីវៈលើជំនាញគណនេយ្យ ហិរញ្ញវត្ថុ ទេសចរណ៍ ភាសាអង់គ្លេស និងកុំព្យូទ័រសរុបចំនួន ៥,០៤៦នាក់ (នារី ១,៦៩៧នាក់) ក្នុងនោះសិស្សបានបញ្ចប់ការសិក្សាចំនួន ៤,២៩៥ នាក់ (នារី ១,២៣៤នាក់) និងសិស្សកំពុងសិក្សាចំនួន៧៥១នាក់(នារី ៤៦៣នាក់) ៕