ដោយៈនិមល/ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ខែតុលាឆ្នាំ២០២២បានប្រកាសជូនដំណឹងអំពីតម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូតសម្រាប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់អនុវត្តចាប់ពីថ្ងៃទី១១ដល់ ថ្ងៃទី២០ ខែតុលាឆ្នាំ២០២២។តាមរយៈសេចក្តីជូនដំណឹងនេះបង្ហាញថាតម្លៃប្រេងសាំងធម្មតារក្សាតម្លៃដដែល ដូចកាលពី១០ថ្ងៃមុន តែតម្លៃប្រេងម៉ាស៊ូតបានឡើងចំនួន៤៥០រៀលក្នុងមួយលីត្រ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយទាំងអស់ គឺប្រេងសាំង​ធម្មតាតម្លៃ ៤.២៥០ រៀលក្នុងមួយលីត្រនិងប្រេងម៉ាស៊ូតតម្លៃ៥.១៥០ រៀលក្នុងមួយលីត្រ។

គួររំលឹកថា តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១០ ខែតុលាគឺប្រេងសាំងធម្មតាតម្លៃ ៤.២៥០ រៀលក្នុងមួយលីត្រនិងប្រេងម៉ាស៊ូតតម្លៃ ៤.៧០០ រៀលក្នុងមួយលីត្រ៕សរន