​ប្រែ​សម្រួល​៖ បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អាម៉េរិក​កាលពី​ថ្ងៃ​ចន្ទ​បាន​ថ្កោលទោស​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី​លើ​ទីក្រុង​ជា​ច្រើន​របស់​អ៊ុ​យក្រែន ដោយ​ចាត់ទុកថា​វា​«​បង្ហាញ​អំពើ​ព្រៃផ្សៃ​មែនទែន​​នៃ​សង្គ្រាម​ខុស​ច្បាប់​របស់​វ្ល៉ា​ឌី​មៀ ពូ​ទីន​»​។​

​លោកបៃ​ដិនបាន​និយាយថា​« សហរដ្ឋ​អាម៉េរិក​ថ្កោលទោស​ជា​ខ្លាំង​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​រុស្ស៊ី​នៅ​ថ្ងៃនេះ​នៅ​ទូ​ទាំង​អ៊ុ​យក្រែន​។​ការវាយប្រហារ​ទាំងនេះ​បាន​សម្លាប់​និង​បង្ក​របួស​ជន​ស៊ីវិល​ព្រម​​ទាំង​បំផ្លាញ​គោលដៅ​មិនមែនជា​យោធា​។​ជាថ្មីទៀត វា​បង្ហាញ​អំពី​អំពើ​ព្រៃផ្សៃ​នៃ​សង្គ្រាម​ខុស​ច្បាប់​របស់​ពូ​ទីន​លើ​ប្រជាជន​អ៊ុ​យក្រែន​»​។​

​លោក​ប្រធានាធិបតី​បាន​និយាយថា ការវាយប្រហារ​នេះ​វា​កាន់តែ​ពង្រឹង​ការប្តេជ្ញា​ចិត្ត​របស់​យើង​បន្ថែម​អោយ​ឈរ​នៅ​ជាមួយ​ប្រជាជន​អ៊ុយ​ក្រែន​ដរាបណា​សង្គ្រា​នៅ​តែ​មាន​។​«​ជាមួយ​សម្ពន្ធមិត្ត​និង​ដៃគូ​​របស់​យើង យើង​នឹង​បន្ត​អោយ​រុស្ស៊ី​សង​នូវ​តំលៃ​ចំពោះ​ការឈ្លានពាន​របស់ខ្លួន តំរូវ​អោយ​ពូ​ទី​ន​និង​រុស្ស៊ី​ទទួលខុសត្រូវ​ចំពោះ​អំពើ​ព្រៃផ្សៃ​របស់ខ្លួន​និង​ឧក្រិដ្ឋកម្ម​សង្គ្រាម ហើយ​ផ្តល់​ការគាំទ្រ​ចាំបាច់​សំរាប់​​កងកម្លាំង​អ៊ុយ​ក្រែន​ការពារ​ប្រទេស​របស់​គេ​និង​សេរីភាព​របស់​គេ​»​។​

​ចំណែក​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោកស្រី លីហ្ស៍ ត្រាស់​(Liz Truss)​បាន​និយាយថា​លោក​ស្រី​នឹង​ទទូច​សុំ​អោយ​ក្រុម​មេដឹកនាំ​G7​បន្ត​គាំទ្រ​អ៊ុយ​ក្រែន​ក្នុងអំឡុង​កិច្ចប្រជុំ​ស្តី​ពី​វិបត្តិ​នៅ​ថ្ងៃ​អង្គារ​ក្រោយពី​​រុស្ស៊ី​វាយប្រហារ​មួយ​ប្រាវ​លើ​ទីក្រុង​នាវា​របស់​អ៊ុយ​ក្រែន​រួម​ទាំង​ទីក្រិង​គៀវ​។​

​ការវាយប្រហារ​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ ដែល​ទំនង​ជា​ការ​សងសឹក​ចំពោះ​ការវាយប្រហារ​ផ្តាច់​ស្ពាន់​សំខាន់​មួយ​ដែល​ភ្ជាប់​រុស្ស៊ី​ជាមួយ​តំបន់​គ្រី​ម៉េ បាន​បណ្តាលអោយ​ស្លាប់​ម​នុស្ស​១៤​នាក់​និង​របួស​៦៤​នាក់​។​

​លោកស្រី​ត្រា​ស់នឹង​ជួបប្រជុំ​ជាមួយ​ដៃគូ​ក្នុង​G7​នៅ​ថ្ងៃ​អង្គារ ហើយ​លោក​ស្រី​ក៏​ទំនង​ជា​នឹង​កោះប្រជុំ​របស់​មេដឹកនាំ​អង្គការ​ណា​តូ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។​ជំ​នួបតាម​វីដេអូ​បន្ត​ផ្ទាល់​នេះ​ក៏​នឹង​មាន​ការចូល​​រួម​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែន​ផងដែរ​៕

​លោកស្រី ត្រាស់ រំពឹងថា​នឹង​ទទូច​សុំ​អោយ​មេដឹកនាំ​G7​បន្ត​គាំទ្រ​អ៊ុយ​ក្រែន​ក្នុង​ការប្រយុទ្ធ​ទល់នឹ​ង​ពូ​ទីន​